អាជ្ញាធរខេត្តឧត្តរមានជ័យ ជម្រាបជូនគណៈកម្មការទី៧ នៃរដ្ឋសភា ពីការរីកចម្រើនវិស័យអប់រំ​ និងទេសចរណ៍ក្នុងខេត្ត

2024/03/14 07:58:23 pm        106

នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធាន​គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃ​រដ្ឋសភា (គណៈកម្មការទី៧) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធាន​ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម ឃិន ញ៉ាណ អភិបាលខេត្តស្តីទី បានមាន​ប្រសាសន៍​ឱ្យ​ដឹងថា នៅខេត្តឧត្តរមានជ័យ មានគ្រឹះស្ថានសាធារណៈចំនួន៣១ទីតាំងគ្រប់កម្រិត ស្មើនឹង៦៩១បន្ទប់ សិស្សសរុបចំនួន១១១.៣៨២នាក់ និងគ្រឹះស្ថានឯកជនចំនួន២១ទីតាំង មាន​សិស្សនិស្សិត​ចំនួន១.១១៦នាក់។ រីឯលទ្ធផលប្រឡងមធ្យម​សិក្សាទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ មានបេក្ខជនសរុប ១.៧០៨នាក់ បានប្រឡងជាប់ ចំនួន១៣៧៤នាក់ ជាប់​និទ្ទេសAចំនួន៦នាក់។

ចំពោះវិស័យទេសចរណ៍ ខេត្តទទួលបានភ្ញៀវទេសចរណ៍សរុបនៅឆ្នាំ២០២៣ មាន​ចំនួន​ ២៤២.២១៤នាក់ ក្នុងនោះភ្ញៀវស្នាក់នៅមានចំនួន៣៩.៩១៩នាក់ និង​ភ្ញៀវ​មក​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍មានចំនួន១៩៣.៣៨៤នាក់។

ថ្នាក់ដឹកនាំ​ និងមន្ទីរជុំវិញខេត្តបានបន្តថា​ រមណីយដ្ឋាន និង​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវទេសចរ​មាន​ដូចជា​៖ រមណីយដ្ឋានប្រវត្តិសាស្ត្រអន្លង់វែងរបស់តាម៉ុក ដូចជា ផ្ទះ សារៈមន្ទីរ ស្ពាន បឹង មន្ទីរ​ពេទ្យ សាលារៀន ឃ្លាំងដាក់សម្ភារៈជើងភ្នំ កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០ ការដ្ឋាន​ដឹក​ជញ្ជូន ​និងកន្លែងកាត់ទោស និងដុតសព ប៉ុលពត (តាម៉ុក) សុន សេន ខៀវ សំផន ជាដើម។ តំបន់​វប្បធម៌ប្រវត្តិសាស្រ្តជាប្រាសាទបុរាណ មានដូចជា ប្រាសាទតាមាន់ តាក្របី ត្រពាំង​ប្រាសាទ ល្បើក ព្រហ្មកិល ជ័យក្បូរ ស្ពានទ័ព អូរស្វាយ ខ្នារ និងប្រាសាទរាជាសំរោង ព្រមទាំង​តំបន់​ធម្មជាតិបឹងស្នោ ទឹកធ្លាក់អូរស្វាយ អូរទឹកចោល ទំនប់ថ្មី ទំនប់ស្ទឹងស្រែង១ និងទំនប់​ចុង​កាល់​ជាដើម​។

ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ន៍​ទៅ​តាមផែនការសកម្មភាព និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់របស់ប្រជាពលរដ្ឋ។

ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់។ ឯកឧត្តម​ក៏បា​ន​ស្នើ​សុំ​ដល់​អាជ្ញាធរ​ឱ្យ​បន្ត​អនុវត្ត​វប្បធម៌​សាមគ្គី សហការគ្នាបំពេញការងារក្នុងការបម្រើពលរដ្ឋ និងសង្គមជាតិបន្តទៀត។ ចំពោះ​សំណូម​ពរ និងបញ្ហាប្រឈមនានាដែលបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការទី៧ នៃ​រដ្ឋសភា នឹងពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm