ឣនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកទស្សនកិច្ចផ្លូវការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

2024/03/14 10:46:11 pm        124

បន្ទាយមានជ័យ៖ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយរងប៉ុស្តិ៍តំណាងលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​នៅរសៀលថ្ងៃទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បាន​ទទួល​បដិសណ្ឋារកិច្ចក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបាន​អញ្ជើញ​មកទស្សនកិច្ចផ្លូវការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត បានអោយដឹងថា ​យោងកំណត់បង្ហាញ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤​ របស់នាយកដ្ឋានកិច្ចការរដ្ឋបាល ក្រសួងមហាផ្ទៃ ​និង​ការណែនាំ​របស់លោកនាយប៉ុស្តិ៍ លោកបានដឹកនាំ​លោកនាយរងប៉ុស្តិ៍ នាយផ្នែក​ និងនាយរងផ្នែក​ មួយចំនួន ទទួលបដិសណ្ឋារកិច្ច​លោកវរសេនីយ៍ឯក Korwaranon Glunprumsuwan ឣនុព័ន្ធយោធាថៃ ​និងជាប្រធានក្រុមឣនុព័ន្ធ​យោធា​បរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ​និងសហការីចំនួន ២១នាក់ ស្រី០១នាក់ មាន១៣ សញ្ជាតិ ដែល​បានអញ្ជើញមកទស្សនកិច្ចផ្លូវការ ​នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក​ Korwaranon Glunprumsuwan និងសហការី ក៏បានជួប​សម្ដែងការគួរសម ​សំណេះសំណាល​ពិភាក្សាអំពីកិច្ចការងារជំនាញអន្តោប្រវេសន៍ និង​ស្ដាប់​បទ​ឧទ្ទេសនាម​តាមការ​ធ្វើបទបង្ហាញ ស្ដីពី ទីតាំងភូមិសាស្ត្រ​ រង្វង់ប្រតិបត្តិការ​ រចនាសម្ព័ន្ធ តួនាទីភារកិច្ច ​កិច្ចសហប្រតិបត្តិការ​ ស្ថិតិអ្នកដំណើរ ​និងមធ្យោបាយចេញ-ចូល ​បញ្ហាប្រឈម ទិសដៅ​អនុវត្តបន្ត កិច្ចការងារសង្គម ​និងអំពើមនុស្សធម៌ ​ដែលប៉ុស្តិ៍បានអនុវត្តនាពេលកន្លងមក ។

ដំណើរទស្សនកិច្ចនេះ គឺប្រកបដោយបរិយាកាសរីករាយ រាក់ទាក់ ​​និង​ស្និទ្ធស្នាល​ជាទីបំផុត បន្ទាប់​មកក្រុមអនុព័ន្ធបានថតរូប​អនុស្សាវរីយ និងធ្វើដំណើរចាកចេញពីច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ប្រកបដោយសុវត្ថិភាព ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm