ព្រះសីហនុ៖ នៅសាលាប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំគ្រោងរៀចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល ០៧ថ្ងៃ នៅទីលានតេជោ (ពយតាមួង) សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាចុងខែមីនានេះ ដើម្បីជំរុញការវិនិយោគផលិតផលទេសចរណ៍តំបន់ឆ្នេរនៃកម្ពុជា វៀតណាម ថៃ (បន្តក្របខ័ណ្ឌ CVTEC) ។








