ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់បានអំពាវនាវឲ្យស្ត្រីនិងយុវវ័យទាំងឡាយ ត្រូវបង្កើនការឲ្យតំលៃខ្លួនឯង ទាំងក្នុងគ្រួសារ និងសង្គមជាតិ ដោយពង្រឹងពង្រីកឲ្យបាននូវតម្លៃសីលធម៌ សុជីវធម៌ និងរក្សាបានប្រពៃណីដ៏ល្អផូរផង់របស់ស្ត្រីខ្មែរដែលមាន ចំណេះដឹងសមត្ថភាពខ្ពស់ ជាពិសេសត្រូវដើរឲ្យទាន់សម័យកាលបច្ចេកវិទ្យាទំនើបបរិវត្តកម្មឌីជីថលដើម្បីរួមចំណែកដល់ភាពថ្កុំថ្កើងរុងរឿងរបស់សង្គមជាតិ។
ការជម្រុញបែបនេះ ខណះដែលលោកជំទាវ ពុំ ចន្ទីនី អនុប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក តំណាងឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកខេត្ត កណ្តាលជាអធិបតីភាពក្នងពិធីអបអរសាទរខួបអនុស្សាវ រីយ៍លើកទី១១៣ទិវា អន្តរជាតិ នារី៨ មីនា ក្រោមមូលបទ" ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" នៅសាលាស្រុកលើកដែក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។
ក្រៅពីការកោតសរសើរនូវរាល់ស្នាដៃ និងលទ្ធផលការងាររបស់បណ្តាញយេនឌ័រ គ្រប់ថ្នាក់ រួមទាំងកិច្ចការនារីអនុវត្តន៍បាននូវតួនាទីភារកិច្ចរបស់ខ្លួន ទោះបីពេលខ្លះជួបការលំបាកខ្លះៗក៏ដោយ ប៉ុន្តែបងប្អូននារីក៏នៅតែមានស្មារតីទទួលខុសរូវខ្ពស់មានឆន្ទៈ: និងការតស៊ូព្យាយាម។ លោកជំទាវ ពុំ ចន្ទីនី ក៍បានមានប្រសាសន៍ថា ទន្ទឹមនេះក៍នៅមានស្ត្រីមួយចំនួន កំពុងជួបប្រទះបញ្ហាប្រឈមជា ច្រើនទៀត ដូចជាការយល់ដឹងនៅមានកំរិត ទទួលរងនូវអំពើហិង្សា ការរំលោភបំពានការជួញដូរ កេងប្រវ័ញ្ចគ្រប់រូបភាព ដែលបណ្តាលមកពីកង្វះ សីលធម៌ សុជីវធម៌ និងគុណធម៌ រវាងមនុស្សក្នុងគ្រួសារ និងសង្គម។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានអំពាវនាវ និងសំណូមពរ ដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុក ការិយាល័យ អង្គភាព រដ្ឋបាលឃុំ និងភូមិ សូមបន្តប្រពៃណីក្នុងការរួមសហការដើម្បីដោះ ស្រាយនូវបញ្ហាប្រឈមរបស់ស្ត្រី ក្មេងស្រី និង យុវវ័យឲ្យបានល្អប្រសើរឡើងថែមទៀត។ដោយបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់នានាដែលពាក់ព័ន្ធផលប្រយោជន៍ស្ត្រី កុមារីនិងយុវវ័យដើម្បីកាត់ បន្ថយអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានគ្រប់រូបភាពលើស្ត្រីកុមារីនិងយុវវ័យ ទន្ទឹមនឹងនេះត្រូវអន្តរាគមន៍ជួយជន រងគ្រោះឲ្យទាន់ពេលវេលា ហើយផ្តន្ទាទោសជនល្មើសតាម ច្បាប់។ហើយក៍ត្រូវបន្តយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋដើម្បីឲ្យគាត់ក្លាយជាមាតាបិតាល្អមានលទ្ធភាពអាចពិនិត្យតាមដាន និងជម្រុញឲ្យកូនចូលរៀនគ្រប់គ្នាៗគ្នា។ជា ពិសេសបន្តសហការគ្នាអប់រំផ្សព្វផ្សាយអំពីការថែទាំ សុខ ភាពមាតា និងទារក ការរស់នៅស្អាតមាន អនាម័យ និងបរិស្ថានល្អ ។
បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបា លស្រុកលើកដែកបានឲ្យដឹងថា បច្ចុប្បន្នក្នុងរដ្ឋបាលស្រុក លើកដែកមានស្រ្តីចំនួនជាង៥៥ភាគរយកំពុងតែបម្រើការងារ ដែលជាធនធានមានសមត្ថភាពខ្ពស់ទាំងការងារប្រើប្រាស់ប្រពន្ធ័ឌីជីថលនេះ(ជាក់ស្តែងដូចជា ការងារនៅការិ យាល័យច្រកចេញចូលតែមួយនិងការងារចុះបញ្ជីយាន យន្តជាដើម គឺសុទ្ធសឹងជាការងារប្រើប្រាស់ប្រពន្ធ័ឌីជីថលទាំងអស់។
ជាទិសដៅទៅមុខលោក ចាប ច័ន្ទវិទ្យា ក៍បានជម្រុញលើកទឹកចិត្តស្ត្រីនិងក្មេងស្រីទាំងអស់ឲ្យត្រូវបង្កើនចំណេះដឹងខ្ពស់បន្ថែមទៀតដើម្បីដើរឲ្យទាន់សម័យកាលបច្ចេកវិទ្យាទំនើបបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ននិងទៅអនាគត ព្រមទាំងខិតខំសហការគ្នាលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ពិសេសធ្វើការផ្សព្វផ្សាយនូវអនុសញ្ញាលប់បំបាត់រាល់ទម្រង់រើសអើងប្រឆាំងនិងនារីភេទផងដែរ។
សូមជម្រាបជូនថា ការប្រារពពិធីនេះគឺដើម្បីឆ្លើយតបលើកកម្ពស់ និងចូលរួមអនុវត្តន៍ការប្តេជ្ញាចិត្តរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ និងការងារបញ្ជ្រាបយេនឌ័រ។ជាពិសេស ជម្រុញ និងផ្តល់ឱកាសដល់ស្ត្រីឲ្យបានកាន់តែច្រើនថែម ទៀត ដើម្បីចូលរួមក្នុងគ្រប់សកម្មភាពសង្គមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ អត្ថបទ .ភារម្យ















