បាល់ទាត់៖ ខ្សែប្រយុទ្ធស្លាបអង់គ្លេស Jadon Sancho បានឆ្លងផុតដំណាក់កាលពិនិត្យសុខភាពដោយជោគជ័យ មុនការផ្លាស់មកកាន់ក្រុមបិសាចក្រហម Manchester United ក្នុងតំលៃ ៧៣លានផោន។

កីឡាករវ័យ ២១ឆ្នាំរូបនេះឈានដល់កិច្ចព្រមព្រៀងផ្លាស់មកកាន់ Manchester United តាំងពីថ្ងៃទី១ ខែកក្កដា តែកិច្ចសន្យាផ្លូវការមិនទាន់អាចដំណើរការដោយសារ Jadon Sancho ជាប់កាតព្វកិច្ចជាមួយក្រុមជំរើសជាតិអង់គ្លេសនៅ Euro ២០២០។ ម្សិលមិញនេះ Jadon Sancho បានមកដល់ទីលានហ្វឹកហាត់ Carrington របស់ Manchester United ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងក្នុងសប្តាហ៍នេះ។ Jadon Sancho គឺជាអ្នកកីឡាករម្នាក់ក្នុងចំណោម ៣ របស់អង់គ្លេសជាមួយនឹង Marcus Rashford និង Bukayo Saka ដែលស៊ុតបាល់ ១១ម៉ែត្រមិនចូលក្នុងបរាជ័យវគ្គផ្តាច់ព្រ័ត្រ Euro ២០២០។ Jadon Sancho ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៧ប្រកួតឱ្យ Dortmund តាំងពីផ្ទេរពី Manchester City នៅឆ្នាំ២០១៧៕
អត្ថបទ៖នាង សុភាវុធ