ការបោះឆ្នោតហាមប្រាម TikTok របស់អាមេរិក ធ្វើឲ្យអ្នកប្រើប្រាស់ អ្នកបង្កើតមាតិកា និងអ្នកនយោបាយខឹងសម្បា

2024/03/15 01:09:59 am        142

កម្មវិធីដ៏ពេញនិយមរបស់បណ្ដាញទំនាក់ទំនងសង្គម TikTok កំពុងប្រឈមនឹងហានិភ័យមិនអាចដំណើរការបាននៅសហរដ្ឋអាមេរិក បន្ទាប់ពីសភាតំណាងរាស្ត្រ កាលពីថ្ងៃពុធ (ទី១៣ ខែមីនា) បានអនុម័តច្បាប់ដែលនឹងបង្ខំឲ្យក្រុមហ៊ុនមេ គឺក្រុមហ៊ុម ByteDance លក់កម្មវិធីបណ្ដាញសង្គមនេះក្នុងរង្វង់ ៦ខែ។

តែសេចក្តីស្នើច្បាប់នេះនៅតែត្រូវការអនុម័តពីព្រឹទ្ធសភា ហើយទាមទារឲ្យមានការចុះហត្ថលេខារបស់ប្រធានាធិបតីលោក Joe Biden ដើម្បីឲ្យកា្លយជាច្បាប់ជាធរមាន។ ទោះជាយ៉ាងណាក្ដី ការសម្រេចនេះបានធ្វើឲ្យអ្នកប្រើប្រាស់ អ្នកបង្កើតមាតិកា និងអ្នកនយោបាយជាច្រើនមិនសប្បាយចិត្តនោះឡើយ។ អ្នកបង្កើតមាតិកាម្នាក់ ឈ្មោះ Nathan Espinoza បានប្រាប់សារព័ត៌មាន AFP ថា៖ «វាមានលទ្ធភាពខ្ពស់ដែលវា (TikTok) អាចត្រូវបានហាមឃាត់ ដែលនេះជារឿងហួសហេតុណាស់។ សមាជិកសភាមិនយល់ថា តើវាជាបញ្ហាធំប៉ុនណានោះទេ។ មានមតិយោបល់អវិជ្ជមានជាច្រើន ចំពោះវីដេអូដែលខ្ញុំបានបង្ហោះអំពីប្រធានបទនេះដែលបញ្ជាក់ថា មនុស្សជាច្រើនមិនសប្បាយចិត្តនឹងការធ្វើបែបនេះ»។

អ្នកនយោបាយ និងអ្នកប្រើប្រាស់មួយចំនួនអះអាងថា សភាបានចាប់ផ្ដើមទទួលយកសេចក្ដីស្នើច្បាប់នេះ បន្ទាប់ពីមានការប៉ុនប៉ងជាច្រើន ដើម្បីហាមប្រាម TikTok ទាំងពីសំណាក់អតីតប្រធានាធិបតីលោក Donald Trump និងអ្នកនយោបាយផ្សេងទៀត ក្នុងប៉ុន្មានខែថ្មីៗនេះ ក្រោយមានការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល កាលពីខែតុលាឆ្នាំមុន ដោយអ្នកគាំទ្រច្បាប់នេះអះអាងថា វេទិកានេះបានជំរុញដល់មាតិកាគាំទ្រប៉ាឡេស្ទីន។

បន្ទាប់ពីការចោទប្រកាន់គាំទ្រប៉ាឡេស្ទីន ក្រុមហ៊ុនរបស់បណ្ដាញសង្គមនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា TikTok មិនបាន «ផ្សព្វផ្សាយ» បញ្ហាតែភាគីម្ខាង ដោយមិនគិតដល់ភាគីម្ខាងនោះទេ។ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម TikTok ជាច្រើន បាននាំគ្នាធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងយុទ្ធនាការបញ្ចុះបញ្ចូលប្រឆាំងនឹងសេចក្ដីស្នើច្បាប់នេះ។ អ្នកនយោបាយជាច្រើននិយាយប្រឆាំងនឹងសេចក្ដីស្នើច្បាប់នេះ។ លើសពីនេះទៀត ការហាមប្រាមលើបណ្ដាញសង្គម TikTok នឹងក្លាយជាដំណឹងអាក្រក់ សម្រាប់អាជីវកម្មខ្នាតតូចដែលពឹងផ្អែកលើវេទិកានេះ សម្រាប់ទីផ្សារ ឬលក់ផលិតផល នៅលើ TikTok Shop ដែលជាការគាំទ្រផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចរបស់ក្រុមហ៊ុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm