អាមេរិក៖ ភ្លើងឆេះព្រៃដែលបានដុតបំផ្លាញលំនៅឋាន និងបង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះសម្បែង បានឆេះរាលដាលនៅទូទាំងរដ្ឋចំនួន ១០ ក្នុងតំបន់ភាគខាងលិចសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ និងមានទំហំឆេះធំជាងគេបំផុតនៅក្នុងរដ្ឋ Oregon គំរាមកំហែងដល់ផ្នែកមួយនៃស្ថានីយផ្គត់ផ្គង់ថាមពលរដ្ឋ California។

មជ្ឈមណ្ឌលអគ្គិភ័យអន្តរជាតិបាននិយាយថា ភ្លើងឆេះព្រៃជិត ៦០កន្លែងបានឆេះរាលដាលតាមឈើស្ងួតៗចេញពីរដ្ឋ Alaska ដល់រដ្ឋ Wyoming។ រដ្ឋ Arizona, រដ្ឋ Idaho, រដ្ឋ Montana មានចំនួនច្រើនជាងពាក់កណ្ដាលនៃភ្លើងឆេះសកម្មធំៗ។ ភ្លើងបានឆាបឆេះឡើង ស្របពេលដែលតំបន់ភាគខាងលិចរងការគំរាមកំហែង ពីសីតុណ្ហភាពឡើងខ្ពស់ដ៏គ្រោះថ្នាក់លើកទី២ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ភាពស្ងួតហួតហែងដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ ក៏កំពុងរួមចំណែកដល់លក្ខខណ្ឌនានា ដែលធ្វើឱ្យភ្លើងឆេះព្រៃនេះកាន់តែមានគ្រោះថ្នាក់ផងដែរ។

មានសេចក្ដីរាយការណ៍អំពីលំនៅឋានជាច្រើនខ្នងត្រូវភ្លើងឆេះ ប៉ុន្តែការខូចខាតនៅតែមានកម្រិតខ្ពស់។ ភ្លើងឆេះព្រៃនេះបានឆាបឆេះផ្ទៃដីជាង ៣៧៥គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងនៅតំបន់ព្រៃឈើឧទ្យានជាតិ Plumas ហើយតំបន់នេះត្រូវគេពន្លត់បានជាង ៤៦% ហើយ៕
អត្ថបទ៖ សុខមាន