
សមាជិកចំនួន ១៦នាក់របស់ការិយាល័យតម្រួតតំបន់ Orange County បានរងរបួស បន្ទាប់ពីមានការផ្ទុះ ពេលធ្វើលំហាត់ប្រាណ នៅឯកន្លែងហ្វឹកហ្វឺនរបស់ FBI (ការិយាល័យស៊ើបអង្កេតសហព័ន្ធ) នៅទីក្រុង Irvine រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី១៣ ខែមីនា)។
បើតាមពលបាលលោក Frank Gonzalez របស់ការិយាល័យតម្រួតតំបន់ Orange County បានឲ្យដឹងថា គ្មានអ្នករងរបួសណាម្នាក់ដែលត្រូវបានគំរាមកំហែងដល់ជីវិតនោះទេ តែសមាជិកក្រុម SWAT (ក្រុមអាវុធ និងហ្វឹកហ្វឺនពិសេស) ម្នាក់ នឹងត្រូវវះកាត់ជើង។
អាជ្ញាធរបាននិយាយថា FBI មិនជាប់ពាក់ព័ន្ធនឹងហ្វឹកហ្វឺននៅឯកមជ្ឈមណ្ឌលនេះទេ ដែលតែងត្រូវបានប្រើសម្រាប់ការហ្វឹកហ្វឺនប្រើប្រាស់អាវុធ និងការធ្វើតេស្ត សម្រាប់ការអនុវត្តច្បាប់ ក្នុងតំបន់។ លោក Gonzalez បាននិយាយថា ព័ត៌មានលម្អិតអំពីការផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕