កម្ពុជាដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្ម ដើម្បីសុវត្ថិភាព ការពារបរិស្ថាន និងប្រជាពលរដ្ឋ

2024/03/15 03:35:05 am        128

ភ្នំពេញ÷ កម្ពុជាដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្មក្នុងបរិយាកាសប្រភេទ នៃការជំរុញការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ការការពារបរិស្ថាន និងការពារប្រជាពលរដ្ឋ ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃវិទ្យុសកម្ម ក្នុងករណីគ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្មដែលកើតឡើងនៅក្នុងតំបន់។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីប្រគល់ និងការដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុ សកម្មក្នុងបរិយាកាសប្រភេទ នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ នេះថា ការប្រគល់ និងការដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្ម នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាចំណុចកំពូលសម្រាប់កម្ពុជានៃដំណើរការវិវឌ្ឍន៍ទៅមុខ ។ បញ្ហានេះ ឯកឧត្តមទទួលស្គាល់ថា សម្ភារៈ និងបច្ចេកវិទ្យានុយក្លេអ៊ែរ រួមទាំងវិទ្យុសកម្មប្រភេទ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ប៉ុន្តែក៏បង្ករហានិភ័យយ៉ាងច្រើន ផងដែរ បច្ចេកវិទ្យាទាំងនេះ មានសក្តានុពលក្នុងការផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ តាមវិធីជាច្រើន រហូតដល់ការផលិតថាមពល ហើយវាក៏នាំមកនូវបញ្ហាប្រឈម នៃការទប់ស្កាត់គ្រោះថ្នាក់ និងគ្រោះអាសន្នផងដែរ។

ឯកឧត្តម បន្តថា បញ្ហានេះ ទោះបីជាកម្ពុជាមិនមានរោងចក្រថាមពលនុយក្លេអ៊ែរក៏ដោយ តែការបង្កើតស្ថានីយ៍ទាំងនេះ នៅកម្ពុជា គឺជាការជំរុញប្តេជ្ញាចិត្តចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ការការពារបរិស្ថាន និងការពារប្រជាពលរដ្ឋរបស់យើង ពីផលប៉ះពាល់ដ៏ គ្រោះថ្នាក់នៃវិទ្យុសកម្ម ក្នុងករណីគ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងនៅក្នុងតំបន់។ ជាមួយនឹងការកើនឡើងនៃ ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ និងសក្តានុពលសម្រាប់ការប៉ះពាល់នឹងវិទ្យុសកម្មនេះ យើងត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីតាមដាន និងវាយតម្លៃកម្រិតវិទ្យុសកម្មនៅក្នុងតំបន់ជុំវិញប្រទេសយើង។

ជុំវិញគម្រោងខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណចំពោះសហភាពអឺរ៉ុប សម្រាប់ការចែករំលែកបទពិសោធ ន៍ដ៏សន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍន៍ និងការប្រើប្រាស់បណ្តាញត្រួតពិនិត្យវិទ្យុសកម្មព្រមានជាមុន វេទិកាផ្លាស់ប្តូរទិន្នន័យ និងសម្រាប់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើគម្រោងនេះក្នុងប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ASEANTOM ដែលសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ទាក់ទងនឹងនុយក្លេអ៊ែរ និងការអនុវត្តដ៏ល្អបំផុតផងដែរ និង Scienta ENVINET សម្រាប់ការផ្តល់ឧបករណ៍ ដែលផ្តល់ថាមពលដល់បណ្តាញត្រួតពិនិត្យជាតិ វិទ្យុសកម្មព្រមានជាមុន និងដល់សហការី ដែលខិតខំ ប្រឹងប្រែងនៅក្រសួងរ៉ែ និងថាមពល និងស្ថាប័នផ្សេងទៀត សម្រាប់ការងាររបស់ពួកគេក្នុងការជំរុញកម្មវិធីនេះ៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm