
កងទ័ពអ៊ីស្រាអែលបានបញ្ចេញវីដេអូកាលពីថ្ងៃពុធដែលខ្លួនអះអាងថា បង្ហាញពីទាហានរបស់ខ្លួន ជាប់ប្រយុទ្ធនៅហ្កាហ្សាខាងត្បូង។
កងទ័ពក៏បានផ្សព្វផ្សាយវីដេអូផងដែរបង្ហាញពីការវាយប្រហានូវអ្វីដែលខ្លួននិយាយថាជាអង្គភាព
ហាម៉ាស។
យោងតាមការផ្សព្វផ្សាយព័ត៌មានផ្លូវការមួយចេញពីកងទ័ពអ៊ីស្រាអែល បាននិយាយថា ក្រុមទាហានមកពីកងពលតូចកូម៉្មងដូពិសេសចាប់ខ្លួនកងទ័ពហាម៉ាសមួយចំនួន ក្នុងនោះរួមមានមេបញ្ជាការម្នាក់មកពីកម្លាំងនូកបា (Nukba)របស់ក្រុមហាម៉ាស ក្នុងសង្កាត់ហាម៉ាន់(Hamand)ភាគខាងលិចក្រុងខាន
យូនីស ។ អ្នកសារព័ត៌មានReuters មិនអាចបញ្ជាក់ទីកន្លែង ឬ កាលបរិច្ឆេទវីដេអូដែលគេបានថតនេះទេ។
កងទ័ពអ៊ីស្រាអែល បានចាប់ផ្ដើមវាយប្រហារតាមផ្លូវអាកាស និងថ្មើរជើង ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧តុលាដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនដែលបានសម្លាប់មនុស្សប្រមាណជា១.២០០នាក់ និងបានចាប់មនុស្សជាង២៥០នាក់ទៀត ធ្វើជាចំណាប់ថ្នូរ។
យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបានឲ្យដឹងថាការឆ្លើយតបរបស់អ៊ីស្រាអែលនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៣១.០០០នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័នតំបន់ហ្កាហ្សា ស្រ្ទីប និងបានបង្កឲ្យមានវិបត្ដិមនុស្សធម៌ថែមទៀត៕