រុស្ស៊ីបានបំផ្លាញយានដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ខណ:ដែលអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី

2024/03/15 05:26:19 am        148

រុស្ស៊ី បាននិយាយ កាលពីថ្ងៃពុធថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនអ៊ុយក្រែនមួយចំនួនក្នុងតំបន់វ៉ូរ៉ូនេស (Voronezh) បេលហ្គូរ៉ត (Belgorod) និងតំបន់ផ្សេងទៀត ខណ:ដែលភាគីអ៊ុយក្រែន ឲ្យដឹងនៅថ្ងៃជាមួយគ្នាថា ខ្លួនបានវាយប្រហារកន្លែងចម្រាញ់ប្រេង៣កន្លែង នៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងយានដ្រូន។

អភិបាលតំបន់តំបន់កណ្ដាលរុស្ស៊ី លោកអាឡិចសិនឌើរ ហ្គូសេវ (Alexander Gusev) បាននិយាយកាលពីថ្ងៃពុធថា តាំងពីថ្ងៃអង្គារមក ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនជាង១០គ្រឿងពីលើតំបន់វ៉ូរ៉ូនេស។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែន១៦គ្រឿងពីលើតំបន់បេលហ្គូរ៉តព្រំដែនរុស្ស៊ីក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ។

អភិបាលតំបន់ លោកវីយ៉ាឆេស្លាវ ក្លាតកូវ (Vyacheslav Gladkov) បាននិយាយកាលពីថ្ងៃពុធថា កងទ័ពអ៊ុយក្រែន បានផ្លោងដាក់តំបន់បេលហ្គូរ៉ូតប្រមាណជា៣២០គ្រាប់ និងបានប្រើប្រាស់យានដ្រូន២៧គ្រឿងវាយប្រហាតំបន់នេះ ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ។

អភិបាលតំបន់នេះ បានបញ្ជាក់ថា អគារអ្នកស្រុកជាង១២០ខ្នង ត្រូវបានបំផ្លាញ។

ក្រសួងការពារជាតិ បាននិយាយថា កងទ័ពរុស្ស៊ីក៍បានកម្ទេចប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូតផលិត នៅអាមេរិកបាន១គ្រឿងផងដែរនៅឯទីតាំងបាញ់១កន្លែងក្នុងតំបន់ខាកូវ (Kharkov) ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ។

ដោយឡែក ប្រភពពត៌មាន យូក្រែនស្កា ប្រាវដា (Ukrainska Pravda)ឲ្យដឹងថា សេវាសន្ដិសុខអ៊ុយក្រែន បានវាយប្រហារកន្លែងចម្រាញ់ប្រេង៣កន្លែងក្នុងប្រទេសរុស្ស៊ីជាមួយនឹងយានដ្រូនជាច្រើនគ្រឿង កាលពីព្រឹកថ្ងៃពុធ ដែលមានឈ្មោះដូចជានៅក្រុងរីយ៉ាហ្សាន់ (Ryazan) និងក្រុងខេស្ដូវ៉ូ (Kstovo) ក្នុងខេត្ដ នីសនី ណូវហ្គូរ៉ូត(Nizhny Nogorod)និងក្រុងគីរីស៊ី(Kirishi)ក្នុងខេត្ដឡេនីនក្រាត។

ទីភ្នាក់ងារព័ត៌មានយូគ្រីហ្វម(Ukrinform) បានរាយការណ៍កាលពីថ្ងៃពុធថា នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនលោក អូឡិកសាន់ឌើរ ស៊ើស្គី(Oleksandr Syrskyi) និងរដ្ឋមន្រ្ដីការពារជាតិ លោករុស្សស្ទេម អ៊ូមេរ៉ូវ (Rustem Uerov) បានអញ្ជើញចុះទៅត្រួតពិនិត្យប៉ុស្ដបញ្ជាការនានានៅជិតសមរភូមិមុខ ដើម្បីវិភាគពីសរភូមិ និងពង្រឹងកម្លាំងការពារឲ្យកាន់ប្រសើរថែមទៀត៕


អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm