មានកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយកាន់តែខ្លាំងសម្រាប់តំបន់ហ្កាហ្សា ដែលជួបប្រទះគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ

2024/03/15 02:52:06 pm        214

មានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ១៤ មីនា ដើម្បីទទួលបានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ជាទីងដែលអង្គការសហប្រជាជាតិព្រមានពីគ្រោះទុរ្ភិក្ស ហើយប្រជាជនដែលអស់សង្ឃឹមបានសម្រុកចូលទៅដណ្ដើមគ្នាយកជំនួយក្នុងក្បួនរថយន្ត។

ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា មកដល់នេះមានកុមារ៦នាក់ស្លាប់ដោយសារកង្វះអាហាររូបត្ថម្ភក្នុងមន្ទីរពេទ្យនានានៅតំបន់ហ្កាហ្សា។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សានិយាយថា បន្ទាប់ពីអ្នកសម្របសម្រួលបរាជ័យក្នុងការឈានដល់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រាប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់មូស្លីម ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ការប្រយុទ្ធគ្នានៅតែបន្តដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៦៩នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។

ក្រុមអាជ្ញាធរហាម៉ាសបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសជាង៤០លើក នៅទូទាំងតំបន់ហ្កាហ្សា ចាប់ពីទីក្រុង បេត ហាណោន(Beit Hanoun)នៅភាគខាងជើងរហូតដល់ទីក្រុង (Rafah)នៅភាគខាងត្បូង ដែលប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សាបានស្វែងរកកន្លែងជ្រកកោន ហើយអ៊ីស្រាអែលកំពុងគំរាមការវាយលុកដោយថ្មើរជើង។

លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍បាននិយាយសម្រាលលើការសន្យាឈ្លានពានក្រុងរ៉ាហ្វា ដោយនិយាយថា មានសម្ពាធអន្តរជាតិរារាំងយើងមិនឲ្យចូលទៅក្នុងទីក្រុងរ៉ាហ្វា ។

លោកបាននិយាយក្នុងអំឡុងដំណើរទៅកាន់មូលដ្ឋានចារកម្មថា ខ្ញុំនឹងបន្តទប់ទល់សម្ពាធនោះ ហើយយើងនឹងចូលទៅក្នុងទីក្រុង រ៉ាហ្វា និងនាំយកជ័យជម្នះពេញលេញជូនប្រជាជនអ៊ីស្រាអែល។

ប្រជាជនប៉ាឡេស្ទីនប្រហែល១,៥លាននាក់បានស្វែងរកទីជម្រកភៀសខ្លួនតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់តំបន់ហ្កាហ្សាជាប់ប្រទេសអេហ្ស៊ីបក្នុងទីក្រុងរ៉ាហ្វា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        263
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        305
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        284

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm