ជនអន្តោប្រវេសន៍៦០នាក់ស្លាប់ ក្នុងពេលម៉ាស៊ីនទូកកៅស៊ូរបស់ពួកគេខូច នៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ

2024/03/15 08:57:53 am        266

យោងតាមក្រុមអ្នកនៅរស់រានមានជីវិត ជនអន្តោប្រវេសន៍យ៉ាងហោចណាស់៦០នាក់ បានស្លាប់ បន្ទាប់ពីទូកកៅស៊ូមួយគ្រឿងរបស់ពួកគេមានបញ្ហានៅក្នុងសមុទ្រមេឌីទែរ៉ាណេ ។

អ្នកនៅរស់រានមានជីវិត២៥នាក់ ត្រូវបានជួយសង្រ្គោះដោយនាវា អូហ្សិន វីឃីង (Ocean Viking) ជានាវាមួយគ្រឿងដែលបានធ្វើប្រតិបត្តិការដោយក្រុមជំនួយមនុស្សធម៌ប្រចាំសមុទ្រមេឌីទែរ៉ាណេ SOS។

ពួកគេបានប្រាប់ក្រុមអ្នកជួយសង្រ្គោះពួកគេថា ខ្លួនបានចាកចេញពីតំបន់ Zawiya នៅតាមតំបន់ឆ្នេរមួយចំនួនរបស់ប្រទេសលីប៊ី ប៉ុន្មានថ្ងៃ មុនត្រូវបានជួយសង្រ្គោះ។

ម៉ាស៊ីនទូកបានខូច រយៈពេល៣ថ្ងៃក្រោយការចាកចេញតាមទូកដោយគ្មានអាហារ និងទឹក។

ក្រុមអ្នកនៅមានជីវិតបាននិយាយថា ជនរងគ្រោះរួមទាំងស្ត្រី និងកុមារម្នាក់។គេជឿថាពួកគេបានស្លាប់ដោយសារខ្វះជាតិទឹក និងឃ្លាន មិនមែនដោយសារលង់ទឹកទេ។

ក្រុមផ្ដល់ជំនួយមនុស្សធម៌ប្រចាំសមុទ្រមេឌីទែរ៉ាណ ខាងលើបាននិយាយថា ក្រុមសង្រ្គោះ Ocean Viking បានមើលឃើញទូកកៅស៊ូ ដែលបានចាកចេញកាលពីថ្ងៃសុក្រសប្ដាហ៍មុនតាមកែវយឹតកាលពីថ្ងៃពុធសប្ដាហ៍នេះនិងបានដឹកជញ្ជូនជនអន្តោប្រវេសន៍ទាំងនោះទៅកាន់មជ្ឈមណ្ឌលជម្លៀសវេជ្ជសាស្ត្រ ដោយមានការកិច្ចសហប្រតិបត្តិការជាមួយអង្គភាពឆ្មាំល្បាតឆ្នេរអ៊ីតាលី។

ក្រុមនេះនិយាយថា អ្នកនៅមានជីវិតទាំងនោះ មានសុខភាពខ្សោយខ្លាំងណាស់ និងកំពុងទទួលការព្យាបាល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am