យោងតាមនគរបាល មនុស្សរាប់រយនាក់ ដែលត្រូវបានបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកតាម online នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃទី១៤មីនា និងជនសង្ស័យ៨នាក់ត្រូវបានចាប់ខ្លួនផងដែរ។

ដោយធ្វើសកម្មភាពតាមព័ត៌មានពីបុរសជនជាតិវៀតណាមម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានរត់គេចពីបរិវេណដ៏ធំនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល(Manila)បាននិយាយថា ពួកគេបានបិទបាំងប្រតិបត្តិការមួយជាទីដែលមានការសង្ស័យថាមានការជួញដូរមនុស្សលើជនរងគ្រោះជាច្រើន ត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអ៊ីនធឺណិត។
លោក ជីប៊ើតូ គ្រូស (Gilberto Cruz) នាយកប្រតិបត្តិកងកម្លាំងពិសេសបង្ក្រាបឧក្រិដ្ឋកម្ម ដែលដឹកនាំការវាយឆ្មក់មុនព្រឹកព្រលឹមបាននិយាយថា កម្មករដែលត្រូវបានជួយសង្គ្រោះបានប្រាប់យើងថា ក្រុមហ៊ុននេះ ពាក់ព័ន្ធក្នុងការឆរបោកមនោសញ្ចេតស្នេហា ការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងសកម្មភាពបោកប្រាស់ផ្សេងជាច្រើនទៀត។ជនរងគ្រោះត្រូវបានគ្រប់គ្រងដោយការរឹបអូសលិខិតឆ្លងដែន ដូច្នេះពួកគេមិនអាចចាកចេញបានទេ។
នគរបាលបានរកឃើញជនជាតិចិនចំនួន ៤៣២ នាក់ ហ្វីលីពីន ៣៧១ នាក់ វៀតណាម ៥៧ នាក់ ម៉ាឡេស៊ី ៨ នាក់ តៃវ៉ាន់ ៣ នាក់ ឥណ្ឌូនេស៊ី ២ នាក់ និងរ្វ៉ាន់ដា ២ នាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់នគបាល បរិវេណទំហំ១០ហិកតានៅទីក្រុងបាំបាន(Bamban)កំពុងក្លាយជាក្រុមហ៊ុនហ្គេមតាមអ៊ីនធឺណិត។នៅទូទាំងអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលបោកប្រាស់ឬឆបោកបានរីកដុះដាល ដោយមានក្រុមឧក្រិដ្ឋជនអូសទាញចាប់ជំរិតឬការបង្ខិតបង្ខំកម្មករឱ្យចូលទៅក្នុងសកម្មភាពតាមអនឡាញ។
យោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ចំណូលបានពីឧស្សាហកម្មឆបោកកំពុងកើនឡើងខ្លាំងមិនធ្លាប់មាន ដែលស្មើនឹងរាប់ពាន់លានដុល្លារ៕