រថយន្ត​មិនទាន់​ធ្វើ​ឆៀក​ជាង​៣៦​ម៉ឺន​គ្រឿង​ អាច​នឹង​រង​ការ​ពិន័យ​ បើ​បន្ត​មិន​ធ្វើ​ឆៀក

2021/04/27 09:59:58 am        27

ភ្នំពេញ ​៖ នៅ​ថ្ងៃទី​៧ ខែតុលា ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​បើក​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ថ្មី​មួយទៀត​នៅ​សាលាខ័ណ្ឌ​កំបូល ​ជាយ​ខាងលិច​រាជធានី​ភ្នំពេញ​។


ក្នុង​ពិធី​នេះ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​បាន​អំពាវនាវ​ម្ចាស់​រថយន្ត​ទៅ​ធ្វើ​ឆៀក​រថយន្ត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ពិន័យ ​ខណៈ​បច្ចុប្បន្ន​ក្រសួង​រក​ឃើញ​មាន​រថយន្ត​ជាង​៣៦០​ពាន់​គ្រឿង​មិនទាន់​បាន​ទៅធ្វើ​ឆៀក​នេះ​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បាន​ថ្លែងថា ​នៅពេល​បច្ចុប្បន្ននេះ ​មាន​រថយន្ត​ប្រមាណ​ជាង​៣៦០​ពាន់​គ្រឿង​ដែល​ស្មើនឹង​២៨% នៃ​ចំនួន​រថយន្ត​ទាំងអស់ គឺ​បាន​ហួស​សុពលភាព ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ហៅថា​ ការ​ធ្វើ​ឆៀក ដែល​បញ្ជា​នេះ ​ងាយ​បង្ក​ការគ្រោះថ្នាក់​ចរាចរណ៍​ ដល់​ខ្លួនឯង ​និង​អ្នក​ផ្សេងៗ​ទៀត ​ដោយសារ​ការ​បើកបរ​រថយន្ត​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។

សម្រាប់​បញ្ហា​នេះ ​បើតាម​ឯកឧត្តម ឈួន វុន អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណៈ​និង​ដឹកជញ្ជូន ​បាន​បញ្ជាក់ថា ​សម្រាប់​ការធ្វើ​ឆៀក​រថយន្ត​គ្រប់​ប្រភេទ​នៅពេល​បច្ចុប្បន្ន គឺ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នឹង​ផ្តល់​យោគយល់​ជូន​ចំពោះ​ម្ចាស់​យានយន្ត​ដែល​ខ្លះ​មិនដែល​បាន​មក​ធ្វើ​ឆៀក ខ្លះ​មិនទាន់​បាន​មក​ធ្វើ​ឆៀក​ចំនួន​២​ឆ្នាំ និង​រថយន្ត​ហួស​សុពលភាព​ធ្វើ​ឆៀក ​សម្រាប់​ឡានតូច​ទុក​ពេល​ជូន​២​ឆ្នាំ ​ឡានធំ ១​ឆ្នាំ ហើយ​៣០​ថ្ងៃ​ដំបូង ​ក៏​មិន​ធ្វើការ​ផាក​ពិន័យ​ដែរ​។

ទោះយ៉ាងណា ​ឯកឧត្តម ឈួន វុន ក៏បាន​បញ្ជាក់ថា​ដែរ​ថា ចាប់ពី​នគរបាល​ចរាចរណ៍ ពង្រឹង​ការអនុវត្ត​ច្បាប់​មក ចំនួន​រថយន្ត​ដែល​បាន​ទៅធ្វើ​ឆៀក មាន​ចំនួន​កើន​ឡើង​ចំនួន​៤​ដង ខណៈ​ពីមុន​ក្នុង​រយៈពេល​១​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​មាន​រថយន្ត​ទៅធ្វើ​ឆៀក​ប្រមាណ​តែ​១​ពាន់​គ្រឿង ហើយ​បច្ចុប្បន្ននេះ ​មួយថ្ងៃ​មាន​រថយន្ត​ធ្វើ​ឆៀក​មាន​ប្រមាណ​ជាង​៤​ពាន់​គ្រឿង ​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​គឺ​មាន​ការ​ថយចុះ​វិញ​។

ឯកឧត្តម បន្តថា នៅក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ​មាន​រថយន្ត​ប្រមាណ​ជាង​៨​ម៉ឺន​គ្រឿង​គឺ​បាន​មក​ធ្វើ​ឆៀក ក្នុងនោះ​ មាន​រថយន្ត​មិនបាន​ធ្វើ​ឆៀក ​បាន​រង​ការ​ពិន័យ​នោះ ​គឺ​មាន​ជាង​២​ម៉ឺន​គ្រឿង សរុប​ថវិកា​ ដាក់​ចូល​ជា​ចំណូល​រដ្ឋ ​គឺ​មាន​ចំនួន​ប្រមាណ​ជាង​៣០០០​លាន​រៀល​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm