ប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ី បានបិទបញ្ចប់ទាំងស្រុងនូវសមយុទ្ធកងទ័ពជើងទឹកដែលបានគ្រោងទុក កាលពីថ្ងៃព្រហស្បតិ៍ទី១៤មីនា សប្ដាហ៍នេះ អំឡុងសមយុទ្ធយោធារួមគ្នាបង្ហាញកម្លាំងយោធារយៈពេល៤ថ្ងៃជិតសមុទ្រអូម៉ង់។
ព្រឹត្តិការណ៍បីប្រទេសរួមគ្នានេះ មានឈ្មោះថា "Security Bond-2024," បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១១ដល់១៥ ខែមីនា។

យោងតាមសារព័ត៌មានរដ្ឋ នាវាចម្បាំងមកពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងផ្លូវទឹកដ៏សំខាន់មួយនៅមជ្ឈិមបូព៌ានៅសប្ដាហ៍នេះ ខណៈប្រទេសជាដៃគូរទាំង៣បានបង្ហាញកម្លាំងយោធានៅក្នុងតំបន់ដែលងាយនឹងផ្ទុះជម្លោះ។

សមយុទ្ធដែនសមុទ្រនេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារដោយមានការបាញ់ប្រហារនៅសមុទ្រ និងមានការចូលរួមពីនាវាពិឃាតអ៊ូរ៉ាំគី "Urumqi" នៃកងនាវាអមដំណើរទី៤៥ របស់កងទ័ពជើងទឹករំដោះប្រជាជនចិន (PLA) ជាមេបញ្ជាការក្នុងសមយុទ្ធនេះ។ នៅថ្ងៃដដែល ភាគីទាំងបីក៏បានធ្វើសមយុទ្ធ រួមគ្នាដោយមានការបាញ់មីស៊ីល រួមទាំងការបាញ់ដោយអាវុធផ្សេងនៅពេលយប់នៅសមុទ្រ និងទំនាក់ទំនងតាមសមុទ្រនៅពេលថ្ងៃជាដើម។ ។
កាលពីព្រឹកថ្ងៃពុធ កងទ័ពជើងទឹកទាំងបីប្រទេសបានធ្វើសមយុទ្ធប្រឆាំងចោរសមុទ្រ និងជួយសង្គ្រោះ ក្នុងចំហាកមួយ ប្រៀបប្រដូចទៅនឹងសកម្មភាពពិតៗ ជាទីដែលនាវាឈ្មួញដឹកទំនិញពីរគ្រឿងត្រូវបានចោរសមុទ្រប្លន់៕