ក្រសួងការងារ អំពាវនាវឱ្យពលរដ្ឋមានរបរផ្ទាល់ខ្លួនធ្វើបណ្ណ ប.ស.ស. ដើម្បីទទួល​បានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពពីរាជរដ្ឋាភិបាល

2024/03/15 11:11:29 am        131

ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ អំពាវនាវដល់ពលរដ្ឋដែលពុំទាន់មានបណ្ណសមាជិក ប.ស.ស. ជាពិសេសអ្ន​ក​ដែល​ប្រកបរបររកស៊ីដោយខ្លួនឯង (បុគ្គលស្វ័យនិយោជន៍) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មកធ្វើបណ្ណ ប.ស.ស. ឱ្យបាន​គ្រប់ៗគ្នា ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ផ្នែក​ថែទាំ​សុខភាព​ពី​រាជរដ្ឋាភិបាល ខណៈគិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនសមាជិក ប.ស.ស. សរុប​កើនដល់ជាង ២លាននាក់រួចមកហើយ។ ក្នុងនោះសមាជិក ប.ស.ស. ជាស្រ្តីមា​ន​ចំនួ​ន​ប្រមាណ​ជា ១លាន ១៥ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានសេវាពិនិត្យ និងព្យាបាល​ជំងឺ​នៅ​តាម​មូលដ្ឋាន​សុខាភិបាលដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃទូទាំងប្រទេស ព្រមទាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​របប​សន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ។

ឯកឧត្តមបន្ថែមថា ការមានបណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេស​អាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះ​ថ្នាក់​ជាយថា​ហេតុ​ណាមួយ ព្រមទាំងជាការ​រួមចំ​ណែក​ធានា​នូវ​និរន្ដរភាព​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាម​របប​ភាគ​ទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្រប​តាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

គួរកត់សំគាល់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កា​ល​ពី​ថ្មី​ៗនេះបានលើកបង្ហាញពីទិសដៅអនុវត្តបន្តរបស់ខ្លួនក្នុងឆ្នាំ២០២៤ ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​ការគាំពារសុខុមាលភាពពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ទៅ​ដល់​ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ ក្នុងនោះ ប.ស.ស. នឹងបន្ត​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​អំពី​របប​ថែទាំ​សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការតាមក្រសួងស្ថាប័ន, បន្ត​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់​ទម្រង់​ប្រកប​ដោយ​ភាព​ប្រទាក់​ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ចុះ​បញ្ជី​ចល័ត​នៅ​តាម​ទី​ប្រជុំ​ជន​, ផ្សារ និងបន្តពង្រឹងព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​មូលដ្ឋាន​សុខាភិបាល​ជាដៃ​គូ ប.ស.ស. ដែលជាការចាំបាច់បំផុត។

អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “កម្មវិធី​នយោបាយ​អាទិភាព​” របស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ បេឡាជាតិសន្តិសុខសង្គម នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​បាន​ចាត់​ទុក​ជា​បេសកកម្ម​អាទិភាព​ដ៏សំខាន់​ ដើម្បី​ធានា​ការ​អនុវត្ត​របបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌​សង្គម​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ដើម្បីបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងចូលរួមអនុវត្តគោលនយោបាយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងនោះ បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) ក៏បាននឹងកំពុងអនុវត្តសកម្មភាពតាមរយៈកម្មវិធីអាទិភាពចំនួន៥ រួម​មាន​៖ ទី១ ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម, ទី២ ការពង្រឹងគុណភាព និង​សមត្ថភាព​ផ្ដល់សេវា, ទី៣ ការលើក​កម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់, ទី៤ ការធានានិរន្តរភាពមូលនិធិសន្តិសុខសង្គម, ទី៥ ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am