ក្រុមហ៊ួទីនៅយេម៉ែនអះអាងថា ខ្លួនមានមីស៊ីលលឿនជាងសំឡេងដែលអាចបង្កើនហានិភ័យ នៅសមុទ្រក្រហម

2024/03/15 06:27:53 pm        119

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានអះអាងថា មានមីស៊ីលលឿនជាងសំឡេងថ្មីនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ ដោយបានបង្កើនហានិភ័យ ក្នុងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូន នៅសមុទ្រក្រហម និងជុំវិញផ្លូវទឹកប្រឆាំងនឹងស្ថានភាពនៃសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានដកស្រង់សម្តីមន្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ប៉ុន្តែមិនបានផ្តល់ភ័ស្តុតាងសម្រាប់ការអះអាងនោះទេ។ វាកើតឡើងនៅពេលដែលទីក្រុងមូស្គូ រក្សានូវគោលនយោបាយការបរទេសប្រឆាំងលោកខាងលិចយ៉ាងខ្លាំងក្លា ចំពេលមានសង្រ្គាមកាន់តែខ្លាំងឡើង លើអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលជាច្រើនសប្តាហ៍ហើយ ក្រុមហ៊ួទីបានលើកឡើងអំពី«អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើល»ដែលពួកគេគ្រោងសម្រាប់ការប្រយុទ្ធគ្នា នៅសមុទ្រ ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ អាចបាញ់ទម្លាក់យានដ្រូន ឬដ្រូនផ្ទុកគ្រាប់បែកណាមួយ ដែលចូលមកជិតនាវាចម្បាំងរបស់ពួកគេ នៅក្នុងដែនទឹកមជ្ឈិមបូព៌ា។

កាលពីថ្ងៃព្រហស្បតិ៍ លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul Malik al-Houthi) មេដឹកនាំកំពូលមិនសូវមាត់ករបស់ក្រុមហ៊ួទី បាននិយាយថា ក្រុមឧទ្ទាម នឹងចាប់ផ្តើមវាយប្រហារទៅលើនាវានានា ដែលធ្វើដំណើរឆ្ពោះទៅកំពង់ផែ Cape of Good Hope នៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ រហូតមកទល់ពេលនេះ ក្រុមឧទ្ទាម បានវាយប្រហារយ៉ាងធំទៅលើនាវាដែលធ្វើដំណើរទៅកាន់សមុទ្រក្រហមឆ្ពោះទៅកាន់ព្រែកស៊ុយអេ (Suez) ហើយការកើនឡើងបែបនេះ នឹងកំណត់គោលដៅដែលវែងជាងនេះ ជាផ្លូវជំនួសប្រើប្រាស់ដោយនាវាមួយចំនួន។ វានៅតែមិនច្បាស់ថាតើពួកគេនឹងធ្វើការវាយប្រហារ ដែលអាចកើតឡើងដោយរបៀបណាទេ។

ទន្ទឹមនឹងនេះ តាមសេចក្តីរាយការណ៍ អ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានបើកកិច្ចចរចាដោយប្រយោលនៅក្នុងប្រទេសអូម៉ង់ ដែលជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ ចំពេលមានភាពតានតឹងដ៏យូរអង្វែងរបស់ពួកគេជុំវិញកម្មវិធីនុយក្លេអ៊ែរដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់ និងការវាយប្រហារដោយក្រុមតំណាងរបស់ខ្លួន។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm