អ៊ុយក្រែន និយាយថា ការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងទឹកដីកាន់កាប់ ត្រូវទុកជាមោឃៈ

2024/03/15 06:38:59 pm        191

ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាការរៀបចំការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងទឹកដីដែលកាន់កាប់របស់អ៊ុយក្រែន គឺជារឿងខុសច្បាប់ និងត្រូវចាត់ទុកជាមោឃៈ ដោយជំរុញឱ្យដៃគូអន្តរជាតិមិនទទួលស្គាល់លទ្ធផល។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីពីរឆ្នាំមុន គ្រោងនឹងឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី ១៥-១៧ ខែមីនា នេះ។ ប្រសិនបើលោក ពូទីន ឈ្នះឆ្នោតទៀត នេះអាចឱ្យលោកវ៉ាដាច់អតីតមេដឹកនាំ លោក ចូសែហ្វ ស្តាលីន (Josef Stalin) ហើយក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ី។

ក្រសួងការបរទេសរបស់ទីក្រុងគីវ បាននិយាយថា យុទ្ធនាការបោះឆ្នោតនៅក្នុងតំបន់ ដូណិតស្ក៍ (Donetsk) ទីក្រុង ឡូហានស្ក៍ (Luhansk) តំបន់ទំបន់វារីអគ្គិសនី ហ្សាផូរីសហ្សា (Zaporizhzhia) និងតំបន់ឃើសុន (Kherson) ដែលទាំងអស់ត្រូវបានគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី ក៏ដូចជាតំបន់គ្រីម៉េ (Crimea) ដែលរុស្ស៊ីដាក់បញ្ចូលក្នុងឆ្នាំ២០១៤ គឺជាការបង្ហាញមួយផ្សេងទៀតនៃ «ការបន្តមិនយកចិត្តទុកដាក់ចំពោះបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិរបស់ទីក្រុងមូស្គូ»។

ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្ខំពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ ដែលរស់នៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ន ឬដែលត្រូវបានផ្ទេរដោយបង្ខំទៅកាន់ទឹកដីសហព័ន្ធរុស្ស៊ី ឱ្យចូលរួមនៅក្នុងអ្វីដែលរុស្ស៊ីហៅថា «ការបោះឆ្នោត» នោះ គឺជារឿងខុសច្បាប់ទាំងស្រុង៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm