ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោន បានទទួលការគំរាមកំហែងជុំវិញការបោះឆ្នោតរុស្ស៊ី

2024/03/15 06:54:48 pm        116

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាស្ថានទូតរបស់ខ្លួនបានទទួលការគំរាមកំហែងជាច្រើនទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក្នុងសប្តាហ៍នេះ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ី លោក អាណាថូលី អាន់ថូនៅ (Anatoly Antonov) ដែលបាននិយាយតាមទូរទស្សន៍រដ្ឋថា «យើងកំពុងទទួលបានការហៅទូរស័ព្ទបង្កហេតុ និងការគំរាមកំហែងជាច្រើន។ យើងដឹងថាមានផែនការសម្រាប់សកម្មភាពប្រឆាំងរុស្ស៊ី នៅជុំវិញស្ថានទូត និងស្ថានកុងស៊ុលរបស់យើង ហើយក៏នឹងមានការប៉ុនប៉ងសម្រុកចូលក្នុងស្ថានទូតផងដែរ»។

ប្រជាជនរុស្ស៊ី កំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃសុក្រ (១៥ មីនា) នេះ ដោយប្រធានាធិបតីកំពុងកាន់អំណាច លោក វ្ល៉ាឌីមៀ ពូទីន ប្រាកដណាស់ថានឹងឈ្នះលើគូប្រជែងបីនាក់ ដែលមិនមាននរណាម្នាក់បានរិះគន់លោកទេ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលរបស់រុស្ស៊ី លោក ម៉ាកសុត សាដាយ៉េវ (Maksut Shadayev) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថាស (Tass) ថា លោករំពឹងថានឹងមានការវាយប្រហារពីពួកចោរព័ត៌មានវិទ្យា (Hacker) ទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធបោះឆ្នោតរុស្ស៊ីក្នុងអំឡុងពេលបោះឆ្នោត៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm