អាមេរិក៖ សមយុទ្ធសម្ព័ន្ធណាតូនៅតំបន់អាកទិក បង្កើនការត្រៀមខ្លួនដើម្បីការពារសម្ព័ន្ធមិត្ត

2024/03/15 06:59:04 pm        105

កងទ័ព នាវា និងយន្តហោះរបស់សម្ព័ន្ធយោធាណាតូ(NATO)ដឹកនាំដោយសហរដ្ឋអាមេរិកកំពុងចូលរួមសកម្មភាពសមយុទ្ធយោធារបស់សម្ព័ន្ធនេះ នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងរបស់អឺរ៉ុប ជាផ្នែកមួយនៃលំហាត់យោធាដ៏ធំបំផុតរបស់អង្គការណាតូ ចាប់តាំងពីសង្រ្គាមត្រជាក់មក។

កងទ័ពប្រមាណ៩ម៉ឺននាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តណាតូជាច្រើនទៀតកំពុងចូលរួមក្នុងសមយុទ្ធដែលមានឈ្មោះថា Steadfast Defender 2024 ដែលបានចាប់ផ្ដើមកាលពីចុងខែមករា និងបន្តរហូតដល់ខែឧសភា នៅទូទាំងអឺរ៉ុប។

មេបញ្ជាការរងកងទ័ពជើងទឹកទី ២ របស់សហរដ្ឋអាមេរិក លោកឧត្តមនាវីទោ ដេវីដ ផាតឆេល (David Patchell) បាននិយាយថា ផ្នែកខាងជើងនៃសមយុទ្ធនេះបាននឹងកំពុងផ្តោតលើការពង្រឹងអន្តរអាត្លង់ទិក ជាការដាក់ពង្រាយកងកម្លាំងអាមេរិកនៅខាងជើងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទៅកាន់ទ្វីបអឺរ៉ុប ហើយបានរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតដែនសមុទ្រ និងការហ្វឹកហ្វឺនវាយលុកក្នុងសមុទ្រអាត្លង់ទិកខាងជើង និងអាកទិក។

ស្របពេលនាវាមួយចំនួនដែលបានចូលរួមក្នុងសមយុទ្ធបានធ្វើដំណើរត្រឡប់ទៅប្រទេសវិញ លោក Patchell ក៏បាននិយាយផងដែរថា ដោយស្ថិតនៅជិតប្រទេសរុស្ស៊ី សម្ព័ន្ធនេះបានបន្ថែមធាតុនៃភាពប្រាកដនិយមដល់ការហ្វឹកហាត់។

ផ្នែកទីពីរគឺធ្វើឡើងនៅទ្វីបអឺរ៉ុបក្នុងគោលបំណងបង្ហាញពីបំណងរបស់ណាតូក្នុងការដឹកនាំសមត្ថភាពជាតិក្នុងគ្រប់វិស័យ ទាំង ផ្លូវអាកាស លើដី សមុទ្រ លំហ និងអ៊ីនធឺណេត និងដើម្បីសាកល្បងការដាក់ពង្រាយទ័ព និងឧបករណ៍យ៉ាងលឿនឆ្លងកាត់ព្រំដែនក្នុងសម្ព័ន្ធភាពនេះ។

ជារួម បន្ថែមពីលើកងទ័ព ៩ម៉ឺននាក់ នាវាជាង ៥០ គ្រឿង ចាប់ពីនាវាផ្ទុកយន្តហោះរហូតដល់នាវាពិឃាតនឹងចូលរួម ក៏ដូចជាយន្តហោះចម្បាំងជាង៨០គ្រឿង ឧទ្ធម្ភាគចក្រ និងយានដ្រូន និងរថយន្តប្រយុទ្ធយ៉ាងហោចណាស់ ១.១០០ គ្រឿង រួមទាំងរថក្រោះ ១៣៣ គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន ៥៣៣គ្រឿង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm