ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ តវ៉ាទាមទារឱ្យដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួន នៅហ្កាហ្សា

2024/03/15 07:04:12 pm        104

ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់បានចេញធ្វើបាតុកម្មកាលពិថ្ងៃព្រហស្បតិ៍ ដោយទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរជាបន្ទាន់ពីតំបន់ហ្កាហ្សា។

ក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឱ្យដោះលែងចំណាប់ថ្នូរ បានធ្វើបាតុកម្មពីទីលាន ទីក្រុង Tel Aviv មានកាន់រូបភាពធំៗរបស់ស្ត្រីជាច្រើននាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ថ្នូរកាលពីថ្ងៃទី ៧ ខែតុលា ដោយបានបិទផ្លូវរយៈពេលខ្លីផងដែរ។

អ៊ីស្រាអែល ជឿថា ចំណាប់ថ្នូរចំនួន១៣៤នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសទៅលើសហគមន៍ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បណ្តាលឲ្យមនុស្ស ១.២០០នាក់បានស្លាប់ និង ២៥៣នាក់ ត្រូវបានចាប់ខ្លួន។

នៅក្នុងការតវ៉ាមួយផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋអ៊ីស្រាអែល បានតវ៉ាប្រឆាំងរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu ដោយទាមទារឱ្យបញ្ចប់ការលើកលែងបុរសជនជាតិជ្វីហ្វសាសនាអូថូដុក ជ្រុលនិយម ពីការបំពេញកាតព្វកិច្ចយោធា។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងគ្រួសាររបស់ចំណាប់ថ្នូរកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលរបស់លោក បានប្តេជ្ញាចិត្តក្នុងការនាំមនុស្សគ្រប់គ្នាដែលត្រូវបានចាប់ខ្លួនត្រឡប់មកវិញ ប៉ុន្តែក្រុមហាម៉ាសនៅតែប្រកាន់ខ្ជាប់នូវការទាមទារដែលមិនអាចទទួលយកបាននៅក្នុងការចរចា។

ក្រុមហាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការរារាំងវឌ្ឍនភាពនៅក្នុងកិច្ចចរចាបទឈប់បាញ់។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm