ប្រធានាធិបតីបារាំង និយាយថា អឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម ប្រសិនបើចង់បានសន្តិភាព

2024/03/15 07:20:59 pm        123

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែមីនាថា អឺរ៉ុបគួរតែត្រៀមខ្លួនសម្រាប់សង្រ្គាម ប្រសិនបើខ្លួនចង់បានសន្តិភាព ដោយចាត់ទុកប្រទេសរុស្ស៊ី របស់ប្រធានាធិបតី លោក Vladimir Putin ថាជាសត្រូវ ដែលមិនបានបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងជម្លោះដែលមានរយៈពេលពីរឆ្នាំមកនេះ។

លោក Macron បានបង្កឱ្យមានភាពចម្រូងចម្រាសកាលពីខែមុន បន្ទាប់ពីលោក បាននិយាយថា លោកមិនអាចច្រានចោលការដាក់ពង្រាយកងទ័ពទៅក្នុងប្រទេសអ៊ុយក្រែននាពេលអនាគតបានទេ ដោយមេដឹកនាំជាច្រើនរូប បានចេញឆ្ងាយពីបញ្ហានោះ ខណៈអ្នកផ្សេងទៀត ជាពិសេសនៅអឺរ៉ុបខាងកើត បានសម្តែងការគាំទ្រ។

លោក Macron បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ប្រសិនបើរុស្ស៊ីឈ្នះសង្រ្គាមនេះ ភាពជឿជាក់របស់អឺរ៉ុប នឹងត្រូវកាត់បន្ថយដល់សូន្យ។ វាជារឿងសំខាន់សម្រាប់អឺរ៉ុប ក្នុងការមិនគូសបន្ទាត់ក្រហម ដែលនឹងបង្ហាញភាពទន់ខ្សោយដល់វិមានក្រឹមឡាំង និងជំរុញទឹកចិត្តដល់ទីក្រុងនេះ បន្តការឈ្លានពានអ៊ុយក្រែន។

លោក បាននិយាយថា ប្រទេសបារាំង ពុំដែលមានគំនិតវាយលុកប្រឆាំងរុស្ស៊ីទេ ហើយទីក្រុងប៉ារីស ក៏ពុំមានសង្រ្គាមជាមួយទីក្រុងមូស្គូដែរ ទោះបីជាការពិតថា រុស្ស៊ីបានបើកការវាយប្រហារយ៉ាងចាស់ដៃប្រឆាំងផលប្រយោជន៍របស់ប្រទេសបារាំងនៅក្នុង និងក្រៅ ប្រទេសបារាំងក៏ដោយ។

លោក Macron បាននិយាយថា ប្រទេសអ៊ុយក្រែន ស្ថិតក្នុងស្ថានភាពលំបាកនៅលើទឹកដីរបស់ខ្លួន ហើយការគាំទ្រកាន់តែខ្លាំងពីសម្ព័ន្ធមិត្ត គឺចាំបាច់។ លោក សង្ឃឹមថា ពេលវេលានឹងមកដល់នៅថ្ងៃណាមួយ ដើម្បីចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ី ឬអ្នកណាក៏ដោយដែលអាចធ្វើទៅបាន។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm