Roger Federer ប្រកាស​ដក​ខ្លួន​មិន​ចូលរួម​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/07/14 09:48:30 pm        163

​វាយកូនបាល់៖ ​ម្ចាស់​ជ័យលាភី Grand Slam ២០លើក Roger Federer បាន​ប្រកាស​ដក​ខ្លួន​មិន​ចូល​រួម​ការប្រកួត​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ឡើយ​ ដោយសារ​បញ្ហា​របួស​។ ​កីឡាករ​វ័យ ៣៩​ឆ្នាំ​រូប​នេះ​នៅ​មិនទាន់​ធូរស្បើយ ១០០% នៅឡើយ​ចំពោះ​របួស​ជង្គង់​របស់​ខ្លួន បន្ទាប់ពី​បរាជ័យ​នៅ​វគ្គ ៨​នាក់​ចុងក្រោយ​។​

​​កីឡាករ​វាយ​កូន​បាល់​កំពូល​របស់​ស្វ៊ី​សរូប​នេះ គឺជា​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​ប៉េកាំង​ឆ្នាំ២០០៨ ក្នុង​វិញ្ញាសារ​វាយ​គូ និង​មេដាយប្រាក់​ឆ្នាំ២០១២ ទីក្រុង​ឡុង​ដ៍​វិញ្ញាសារ​ឯកត្តជន​ក្រោយ​ចាញ់ Andy Murray នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​Roger Federer ដែល​បច្ចុប្បន្ន​ឈរ​លេខ ៩ ពិភពលោក​ធ្លាប់​បានទទួល​ការវះកាត់​ជង្គង់ ២លើក​កាលពី​ឆ្នាំ២០២០​។​ ​បន្ទាប់ពី​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ប៉ូឡូញ Hubert Hurkacz នៅ​វគ្គ ៨នាក់​ចុងក្រោយ Wimbledon, Roger Federer បាន​និយាយថា​ គេ​មិនទាន់​ច្បាស់​ថា​ អាច​ប្រកួត​នៅ Wimbledon លើក​ក្រោយ​រឺក៏​អត់​។

​​ក្រៅពី Roger Federer កីឡាការិនី​អង់គ្លេស Johanna Konta ក៏បាន​ប្រកាស​ដកខ្លួន​ពី​អូឡាំ​ពិក​ទីក្រុង​តូ​ក្យូ​ដែរ ដោយសារ​បញ្ហា​សុខភាព​។ ​កីឡាការិនី​វ័យ ៣០ឆ្នាំ​រូបនេះ​ក៏​មិនបាន​ចូលរួម​ការប្រកួត Wimbledon នាពេល​កន្លងមក​ដែរ​ដោយសារ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ​បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ Covid-19​។ ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៨ ខែសីហា​ខាងមុខ​នេះហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm