ប្រធានប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានតែងតាំងទីប្រឹក្សាសេដ្ឋកិច្ចដ៏យូរឆ្នាំរបស់ខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក ឲ្យធ្វើការទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលជាផ្នែកនៃចក្ខុវិស័យក្រោយសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់តំបន់ហ្កាហ្សា។

លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) ជាសេដ្ឋវិទូដែលបានសិក្សានៅសហរដ្ឋអាមេរិក និងជាអ្នកឯករាជ្យផ្នែកនយោបាយ នឹងដឹកនាំរដ្ឋាភិបាលវិទ្យាសាស្ត្រនិងបច្ចេកទេសមួយ នៅក្នុងតំបន់វេសបែង (West Bank) ដែលអាចគ្រប់គ្រងតំបន់ហ្កាហ្សាយ៉ាងសំខាន់ មុនពេលក្លាយជារដ្ឋនៅពេលណាមួយ។ ប៉ុន្តែផែនការទាំងនោះ ប្រឈមមុខនឹងឧបសគ្គធំៗ រួមទាំងការប្រឆាំងយ៉ាងខ្លាំងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសដែលនៅតែកំពុងបន្តអូសបន្លាយដោយគ្មានទីបញ្ចប់។

វាពុំច្បាស់ទេថាតើការតែងតាំងគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក អាបាស នឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់កំណែទម្រង់ដែរឬទេ ខណៈដែលប្រធានអាជ្ញាធរមានវ័យ៨៨ឆ្នាំរូបនេះ នឹងនៅតែគ្រប់គ្រងរួមដដែល។
លោក ហានី អាល់ ម៉ាស្រ៊ី (Hani al-Masri) អ្នកវិភាគនយោបាយប៉ាឡេស្ទីន បាននិយាយថា៖«ការផ្លាស់ប្តូរដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់ចង់បាន មិនមែនជាការផ្លាស់ប្តូរដែលពលរដ្ឋប៉ាឡេស្ទីន ចង់បាននោះទេ»។ «ប្រជាជនចង់បានការផ្លាស់ប្តូរនយោបាយពិតប្រាកដ មិនមែនការផ្លាស់ប្តូរឈ្មោះទេ...ពួកគេចង់ បានការបោះឆ្នោត»។
លោកបាននិយាយថា លោកមូស្តាហ្វា គឺជា «បុរសដែលមានការគោរព និងមានចំណេះដឹង ប៉ុន្តែនឹងតស៊ូក្នុងការបំពេញតាមការទាមទាររបស់សាធារណៈជន ដើម្បីកែលម្អស្ថានភាពនានា នៅក្នុងតំបន់វេសបែង ជាទីដែលការរឹតបន្តឹងរបស់អ៊ីស្រាអែល បានដាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមបានបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង។