រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Kihara Minoru និយាយថា កងកម្លាំងសហរដ្ឋអាមេរិក ក្នុងប្រទេសជប៉ុន កំពុងធ្វើការហោះហើរជាមូលដ្ឋាននៃយន្តហោះដឹកជញ្ជូន Osprey ដើម្បីជួយក្រុមយានិកឱ្យស៊ាំទៅនឹងកម្រិតជំនាញរបស់ពួកគេ។

លោក Kihara បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីជើងហោះហើររបស់យន្តហោះ tilt-rotor បានដំណើរការឡើងវិញនៅស្ថានីយ៍អាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិកនៅក្នុងខេត្តភាគនិរតីនៃកោះ Okinawa របស់ប្រទេសជប៉ុន។

យន្តហោះនេះត្រូវបានត្រូវបានគេចតចោលបន្ទាប់ពីបានធ្លាក់នៅក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន កាលពីខែវិច្ឆិកា។ បុគ្គលិកយោធាសហរដ្ឋអាមេរិកទាំងប្រាំបីនាក់ នៅលើយន្តហោះបានស្លាប់។
លោក Kihara បាននិយាយថា យន្តហោះកំពុងធ្វើការហោះហើរជាមូលដ្ឋាន បន្ទាប់ពីមានការថែទាំ និងការបណ្តុះបណ្តាលសមាជិកយានិកក្នុងគោលបំណងការពារឧបទ្ទវហេតុនៅពេលអនាគត។
លោកនិយាយថា លោក និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានបញ្ជាក់ជាថ្មីនៅក្នុងការសន្ទនាតាមទូរស័ព្ទថា ការធានាបានសុវត្ថិភាពនៃការហោះហើរ គឺជាអាទិភាពកំពូលសម្រាប់ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។
លោក Kihara បានសន្យាថា ប្រទេសទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងចាត់វិធានការសុវត្ថិភាពចាំបាច់ទាំងអស់។