ក្រុមវេជ្ជបណ្ឌិតកេនយ៉ា ចាប់ផ្ដើមកូដកម្មទូទាំងប្រទេស ជំរុញឲ្យរដ្ឋាភិបាលបញ្ជូលឈ្មោះពេទ្យហាត់ការជាពេទ្យពេញសិទ្ធិ

2024/03/15 08:44:32 pm        139

ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសកេនយ៉ា បានចាប់ផ្ដើមកូដកម្មទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ទី១៤មីនាសប្ដាហ៍នេះ ដោយចោទប្រកាន់រដ្ឋាភិបាលថាបានបរាជ័យក្នុងការដោះស្រាយទុក្ខលំបាករបស់ពួកគេ រួមទាំងការអំពាវនាវឲ្យបង្កើន និងបញ្ចូលឈ្មោះពេញសិទ្ធិសម្រាប់បុគ្គិលពេទ្យកម្មសិក្សាឬហាត់ការជាង៤ពាន់នាក់។

កូដកម្មនេះ បានប៉ះពាល់ដល់សេវាវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យនានាទូទាំងប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ខណៈអ្នកជំងឺជាច្រើន មិនត្រូវបានទទួលបានការយកចិត្តទុកដាក់។

តំបន់រងផលប៉ះពាល់ជាច្រើនដោយសារកូដកម្មនេះ រួមមាន តំបន់ ណាគូរូ(Nakuru)តំបន់ក្វាឡេ ( Kwale)តំបន់គីលីហ្វី(Kilifi) តំបន់ មីហ្កូរី (Migori) និងតំបន់ម៉ុមបាសា (Mombasa)។

អគ្គលេខាធិការនៃគ្រូរពេទ្យជំនាញវេជ្ជសាស្ត្រ និងសហជីពពេទ្យធ្មេញ(KMPDU) លោក ដាវជី អាតេឡា (Davji Atellah) បាននិយាយថា ពួកគេបានប្រឆាំងទៅនឹងចំណាត់ការឧស្សាហកម្ម បន្ទាប់ពីការចរចាជាមួយរដ្ឋាភិបាលបានបរាជ័យ។ លោកបានបញ្ជាក់កាលពីថ្ងៃពុធថា ការជូនដំណឹងអំពីកូដកម្មរបស់យើងរយៈពេលថ្ងៃនិងសកម្មភាពឧស្សាហកម្មរបស់យើង នឹងចាប់ផ្ដើមហើយ។

កាលពីថ្ងៃពុធ តុលាការទំនាក់ទំនងការងារនិងជួល បានបញ្ឈប់កូដកម្មនោះ និងបានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមការចរចាដើម្បីដោះស្រាយក្ដីកង្វល់ទាំងនេះ។

លោកពីទ័រ ជីរូ (Peter Njiru) ជាអ្នកជំងឺម្នាក់មកពីតំបន់ណាគូរូ ចម្ងាយ១៦០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីណៃរ៉ូប៊ី (Nairobi) បាននិយាយថាយើងឈឺចាប់ណាស់។ខ្ញុំនៅទីនេះច្រើនម៉ោងហើយគ្មានគ្រូពេទ្យណាមកមើលខ្ញុំទេ ។រដ្ឋាភិបាលគួរតែដោះស្រាយវិបត្តិនេះឲ្យបានឆាប់ៗ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm