អាជ្ញាធរខេត្តកោះកុង ជំរុញពលរដ្ឋរកអនុផលផ្លែសំរងបែបប្រពៃណី ចៀសវាងកាប់រំលំដើម

2024/03/15 09:27:33 pm        425

អាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ បានជំរុញដល់ប្រជាពលរដ្ឋសហគមន៍ក្នុងស្រុកកោះកុង អាច​រកអនុផលផ្លែសំរងក្នុងព្រៃបានលក្ខណៈបែបប្រពៃណី ចៀសវាងកាប់​រំលំ​ដើម​វា​ដែល​ផ្ទុយ​នឹង​ច្បាប់​ហាមឃាត់។

លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ ដើម្បីទប់ស្កាត់ និង​បង្រ្កាប​បទ​ល្មើសធនធានធម្មជាតិ ខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ថា អាជ្ញាធរ​មិនហាមឃាត់ការរកអនុផលព្រៃឈើផ្លែសំរងដើម្បីជីវភាពរបស់ពលរដ្ឋនោះទេ ក៏ប៉ុន្តែ​សុំ​ឱ្យ​ឡើង​បះ​វាផ្លែពីលើដើម ហើយមិនត្រូវកាប់រំលំបំផ្លាញដើមវាជាដាច់ខាត។

លោក ហាក់ ឡេង សង្កត់ធ្ងន់នៅចំពោះមុខពលរដ្ឋជាច្រើនដែលរកអនុផលផ្លែសំរងថា ដើមសំរង​ភាគ​ច្រើន​នៅក្នុងព្រៃតំបន់ការពារធម្មជាតិ ករណីកាប់រំលំដើមវារកផលជារឿងខុសច្បាប់កំនត ដូច្នេះ​សូមចូលរួមការពារថែរក្សាព្រៃឈើទាំងឱ្យបានគង់វង្សទៅអនាគត។

មិនត្រឹម​តែប៉ុណ្ណោះ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត ជំរុញឱ្យពលរដ្ឋ​ចូលរួ​ម​ដាំដុះ​ដើម​សំរង​នៅតាមព្រៃក្នុងសហគមន៍ឡើងវិញ ក្នុងន័យចូលរួមការពារព្រៃ និងរក្ស​ប្រពៃណី​រក​អនុផល​ផ្លែសំរងគ្រប់រដូវកាល។

គួរជម្រាបថា ជាទូទៅ ផ្លែសំរង ត្រូវបានគេយកទៅកែច្នៃធ្វើជាបង្អែមសម្រាប់ពិសារដោយគេជឿថា វាអាច​សម្រកទម្ងន់បញ្ចុះខ្លាញ់ និងអាចធ្វើក្នុងរូបរាងការត្រជាក់ជាដើម។ ការប្រមូល​អនុផល​ព្រៃឈើ​នេះ​ដែរ ផ្តើមធ្វើឡើង៥ទៅ១០ឆ្នាំម្តងនៅចន្លោះខែកុម្ភៈដល់ខែមេសា ដែលជារដូវ​ពេញ​ការ​ប្រមូល​ផល។

កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋឃុំអណ្តូងទឹក ធ្លាប់បានលើកឡើងថា ក្នុង១​ថ្ងៃ​ពួក​គាត់​អាច​ទិញ​លក់​ផ្លែ​សំរងបានពី២០០ទៅ៣០០គីឡូក្រាមទៅឈ្នួញនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា និង​ឈ្នួញ​នៅវៀតណាមជាដើម។ ផ្លែសំរងប្រភេទចាស់ ក្នុង១គីឡូក្រាមថ្លៃ១៥០០០ទៅ២ម៉ឺនរៀល រីឯ​ផ្លែ​សំរងដែលហាលស្ងួតហើយក្នុង១គីឡូក្រាមថ្លៃ៧ម៉ឺនរៀលឡើងទៅ៕ អត្ថបទ៖ ឈឹម មករា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm