អាជ្ញាធរខេត្តសៀមរាប ជម្រាបជូនគណៈកម្មការទី៧ នៃរដ្ឋសភា ពីវិស័យវប្បធម៌សិល្បៈ និងទេសចរណ៍មានការរីកចម្រើនគូរជាទីមោទនៈ ក្នុងឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤

2024/03/15 10:08:04 pm        125

សៀមរាប ៖ នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ទ បានមានប្រសាសន៍ឱ្យដឹងថាវិស័យវប្បធម៌ និងសិល្បៈរបស់ខេត្តសៀមរាបមានការរីកចម្រើនគូរជាទីមោទនៈ ក្នុងនោះមានក្រុមសិល្បៈមហាជន របាំបុរាណ ប្រពៃណី វង់ភ្លេងបុរាណ សិល្បករ-សិល្បការិនី កំពុងបម្រើការនិងប្រកបអាជីវកម្មជូនភ្ញៀវជាតិ-អន្តរជាតិ យ៉ាងសកម្មនៅតាមបណ្តាមហោស្រព សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនកន្លែងនាពេលរាត្រី។ ក្នុងនេះមានសិល្បៈទស្សនីយភាពបានចេញទៅសម្តែងនៅឆាកអន្តរជាតិជាញឹកញាប់ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិកម្ពុជាដល់ពិភពលោក។ ជាមួយនោះខេត្តក៏មានក្រុមល្ខោនបាសាក់ ចំនួន១១ក្រុម នៅទូទាំងខេត្ត ដែលមានសិល្បករ សិល្បការិនី ប្រមាណជាង២០០នាក់។ ក្រៅពីនោះខេត្តមានរោងមហោស្រពខ្នាតអន្តរជាតិធំៗរបស់ឯកជន សម្រាប់សម្តែងជូនភ្ញៀវជាតិ-អន្តរជាតិ ក្រៅពីការទស្សនាប្រាសាទនាពេលរាត្រី។ ចំពោះវិស័យខ្សែភាពយន្តវិញក្នុងខេត្ត មានរោងភាពយន្តចំនួន៣កន្លែង ហើយវិស័យសិល្បៈសូន្យរូប និងសិប្បកម្ម មានចំនួន៣៣៦កន្លែង។ 

ដោយឡែកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងខេត្ត បាននឹងកំពុងចាប់ផ្តើមមានវឌ្ឍនភាពឡើងវិញជាបណ្តើរៗ ដោយក្នុងឆ្នាំ២០២៣នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២,៥២៩,៥១៤នាក់ មានការកើនឡើង ៣២,៣៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១,៧៣០,៤៤៥នាក់ ភ្ញៀវអន្តរជាតិមានចំនួន៧៩៨,០៦៩នាក់។ ចំពោះទេសចរណ៍អន្តរជាតិ បើគិតត្រឹមចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ដោយផ្អែកតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរក្នុងមួយថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាមធ្យម ចន្លោះពី៣៥០០ ទៅ៤០០០នាក់។ ក្រៅពីនោះ វិស័យផ្សេងៗទៀតក៏មានការលូតលាស់ឈានឡើងគួរឱ្យកត់សម្គាល់ ធ្វើឱ្យស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 

ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ 

ជាចុងបញ្ចប់ ថ្នាក់ដឹកនាំនិងមន្ទីរពាក់ព័ន្ទ បាន គូសបញ្ជាក់ថា នេះជាកិត្តិយសសម្រាប់ខេត្តសៀមរាប ដែលគណៈកម្មការទី៧ នៃរដ្ឋសភា បានចុះមកបំពេញបេសកកម្មការងារនៅក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលខុសត្រូវ និងលើការអនុវត្តតួនាទីភារកិច្ចក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត៕ ដោយ ៖ ដារា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm