លោកណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា ទោះបីជាមានការបារម្ភពីអន្តរជាតិក៏ដោយ

2024/03/15 11:43:06 pm        61

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា កងទ័ពអ៊ីស្រាអែល នឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា( Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ទោះបីជាមានការព្រមានពីអន្តរជាតិក៏ដោយ។

លោកណេតាន់យ៉ាហ៊ូ បានប្រាប់ទាហានកាលពីថ្ងៃព្រហស្បតិ៍ថា៖«មានសម្ពាធអន្តរជាតិដែលរារាំងយើងមិនឲ្យចូលក្នុងទីក្រុងរ៉ាហ្វា និងបញ្ចប់ការងារនោះទេ»។

លោកបានបញ្ជាក់ថា លោកបានច្រានចោលសម្ពាធនេះ ហើយនឹងបន្តធ្វើដូច្នេះ។

លោកត្រូវបានគេដកស្រង់សម្ដី ដោយនិយាយថា៖ «យើងនឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា។ «យើងនឹងបញ្ចប់ការលុបបំបាត់កងវរសេនាតូចរបស់ក្រុមហាម៉ាស។ យើងនឹងស្តារសន្តិសុខឡើងវិញ ហើយយើងនឹងនាំមកនូវជ័យជម្នះទាំងស្រុងសម្រាប់ប្រជាជនអ៊ីស្រាអែល និងរដ្ឋអ៊ីស្រាអែល»។

នៅទីក្រុងរ៉ាហ្វា ជាទីក្រុងមួយនៅជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ប្រជាជនប៉ាឡេស្ទីនប្រមាណ ១,៥លាននាក់ កំពុងស្វែងរកការជ្រកកោនពីការប្រយុទ្ធ នៅក្នុងតំបន់ផ្សេងទៀតនៃតំបន់ហ្កាហ្សាស្ទ្រីប ក្នុងស្ថានភាពដ៏តឹងតែង។ ក្រុមអង្គការផ្តល់ជំនួយ កំពុងព្រមានអំពីការស្លាប់ និងរបួសជនស៊ីវិលជាច្រើនទៀត ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅទីនោះ។

បច្ចុប្បន្ន ប្រទេសជាច្រើន កំពុងរិះគន់សកម្មភាពរបស់យោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយមើលឃើញពីស្ថានភាពមនុស្សធម៌ដ៏អាក្រក់។ ទោះជាយ៉ាងណាក៏ដោយ តាមទស្សនៈរបស់អ៊ីស្រាអែល ជ័យជម្នះលើក្រុមហាម៉ាស គឺមិនអាចធ្វើទៅរួចទេ បើគ្មានប្រតិបត្តិការនៅទីក្រុងរ៉ាហ្វាតេ ព្រោះខ្លួនភ័យខ្លាចការកើតឡើងវិញនៃអង្គការភេរវកម្ម បន្ទាប់ពីសង្គ្រាម។

សង្រ្គាមត្រូវបានបង្កឡើងដោយការសម្លាប់រង្គាលមួយពីក្រុមសកម្មប្រយុទ្ធក្រុមហាម៉ាស និងក្រុមជ្រុលនិយមផ្សេងទៀត បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ជំរិតមនុស្ស ២៥០នាក់ផ្សេងទៀត នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm