មនុស្សរាប់ពាន់នាក់អបអរនឹងការដោះលែងមេដឹកនាំគណបក្សប្រឆាំងសេណេហ្គាល់ពីពន្ធនាគារ

2024/03/15 11:47:57 pm        107

ទូរទស្សន៍រដ្ឋ RTS បានរាយការណ៍តាមរយៈគេហទំព័ររបស់ខ្លួនថា មេគណបក្សប្រឆាំងសេណេហ្គាល់ លោក Ousmane Sonko និងបេក្ខជនប្រធានាធិបតីដែលលោកកំពុងគាំទ្រ សម្រាប់ការបោះឆ្នោតថ្ងៃទី២៤ ខែមីនា គឺលោក Bassirou Diomaye Faye ត្រូវបានដោះលែងពីពន្ធនាគារហើយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា)។

ការដោះលែងចំពោះមេដឹកនាំទាំងនេះត្រូវបានរំពឹងទុករួចហើយ បន្ទាប់ពីសភាបានអនុម័តច្បាប់លើកលែងទោស កាលពីថ្ងៃទី៦ ខែមីនា ខណៈដែលអាជ្ញាធរបានស្វែងរកការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានកិច្ចប្រឹងប្រែងដែលត្រូវបានរារាំងរបស់ពួកគេ ក្នុងការពន្យារពេលការបោះឆ្នោតរយៈពេល ១០ខែ។ យ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយ RTS មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហើយភ្លាមៗ វាក៏មិនច្បាស់ដែរថា តើអ្នកទាំង២ កំពុងនៅទីណា បន្ទាប់ពីការដោះលែងនោះ។

បន្ទាប់ពីមាននូវព័ត៌មាននេះ អ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Dakar ដើម្បីអបអរសាទរ ដោយស្រែកហៅឈ្មោះលោក Sonko នៅលើផ្លូវដ៏កកស្ទះ ជាកន្លែងដែលលោករស់នៅ។ អ្នកគាំទ្រទាំងនោះ មានខ្លះដុតកាំជ្រួច ខ្លះរាំច្រៀង ឬចុចស៊ីផ្លេម៉ូតូ និងរថយន្តរបស់ពួកគេ។

លោក Sonko បានអំពាវនាវដល់អ្នកគាំទ្ររបស់លោកឲ្យគាំទ្រលោក Faye សម្រាប់ការប្រជែងតំណែងប្រធានាធិបតី ដែលបង្កជាក្តីបារម្ភចំពោះគូប្រជែង ខណៈដែលលោក Sonko ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ជាពិសេសក្នុងចំណោមយុវជនដែលខកចិត្តនឹងការលំបាកផ្នែកសេដ្ឋកិច្ច និងការខ្វះការងារធ្វើ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលមានប្រជាជនចំនួន ១៧លាននាក់នេះ។

គួរបញ្ជាក់ថា សមាជិកនៃគណបក្ស Pastef ដែលត្រូវបានរំលាយរបស់លោក Sonko និងគណបក្សផ្សេងទៀត បានបង្កើតជាក្រុមចម្រុះមួយ ហើយបានជ្រើសរើសលោក Faye ជាបេក្ខជនប្រធានាធិបតី នៅក្នុងខែវិច្ឆិកា។ ចំណែកលោក Sonko ត្រូវបានដកសិទ្ធិដោយសារជាប់ទោសពីបទបរិហារកេរ្តិ៍ដែលលោកបាននិយាយថា មានហេតុផលនយោបាយ ជាការលើកឡើងដែលត្រូវបានអាជ្ញាធរបដិសេធ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        34
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm