ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ, ឯកឧត្តម វិល័យ ឡាខាំហ្វង បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀ តពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភា ក្សាការងារ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយ ករដ្ឋមន្រ្តី កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏ដូចជាឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតីឡាវ ជូនចំពោះសម្តេចធិបតីផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់អំពីទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោ យ និងយូរអង្វែងនៃប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងដ៏ល្អ និងជាមិត្តភក្តិដ៏ជិតស្និទ្ធ ព្រមទាំងបា នគោរពជម្រាបជូនសម្តេចធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាឱកាសនេះ ក៏ដើ ម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដើម្បីប ន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរទៅលើវិស័យសំខាន់ៗដូចជា ការប្រយុទ្ធប្រឆាំងឧក្រិ ដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបទល្មើសឆ្លងដែនជាដើម។ ក្រសួងទាំងពីរក៏នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្ដូរទស្ស នកិច្ចសិក្សា ការចែករំលែកនូវបទពិសោធន៏ និងជំនាញបច្ចេកទេស ការផ្លាស់ប្ដូរនិស្សិតដែលសិក្សាលើជំនាញនគរបាល និងបន្តកិច្ចសហការនៅក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែនដោយសន្តិវិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីថែរក្សាព្រំដែន នៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមក៏បានជម្រាបជូនសម្តេចធិបតី អំពីការប្ដេជ្ញាចិត្ត និងការខិតខំរបស់រដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីមកកម្ពុជា ឱ្យបានគ្រប់គ្រាន់តាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពជា មួយគ្នា និងការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០ ២៤ នេះផងដែរ។
ក្នុងជំនួបនេះដែរ, សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមនាយឧត្តមសេនីយ៍ឧបនា យករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបឯកឧត្តមជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាកាលពីចុងឆ្នាំ២០២២ ដែលពេលនោះ សម្ដេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ សម្ដេចធិបតី មានក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ និយាយដោយឡែក។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ ខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែ មទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿ ងញៀន និងបទល្មើសឆ្លងដែននានា។ សម្ដេចធិបតី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ អំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់កម្ពុជាផងដែរ។
សម្ដេចធិបតី ក៏បានអបអរសាទរ និងគាំទ្រដល់ប្រទេសឡាវ ដែលបាននិងកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ២០២៤ នេះ ហើយកម្ពុជាក៏បានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការជួយគាំទ្រទៅដល់រដ្ឋាភិបាលឡាវផងដែរ៕
ដោយ៖ គង់ ឌិន






