
កុមារបង់ក្លាដែសសរុប ១,០៧ លាននាក់ បានចូលរួមនៅក្នុងការងារដ៏គ្រោះថ្នាក់ជាច្រើន ដែលតួលេខនេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយក្នុង ទីក្រុង ដាកា កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមការស្ទង់មតិកុមារជាតិ ឆ្នាំ២០២២ ធ្វើឡើងដោយ ការិយាល័យស្ថិតិ ប្រទេសបង់ក្លាដែស បានឲ្យដឹងថា មានកុមារ ៣៩,៩៦ លាននាក់ មានអាយុចន្លោះពី ៥ឆ្នាំ និង១៧ឆ្នាំ នៅក្នុងប្រទេសនេះ។
ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមកុមារធ្វើការងារចំនួន៣,៥៤លាននាក់ នៅក្នុងប្រទេសនេះ ១,៧៨ លាននាក់ គឺជាអ្នកធ្វើការកុមារ ខណៈ១,០៧ លាននាក់ បានចូលរួមក្នុងការងារដ៏គ្រោះថ្នាក់។
អ្នកធ្វើការជាកុមារភាគច្រើន ក្នុងប្រទេសបង់ក្លាដែស ត្រូវបានជួលក្នុងវិស័យក្រៅផ្លូវការ។ ទម្រង់នៃការងារទាំងនេះ ពិបាកគ្រប់គ្រង និងត្រួតពិនិត្យ។
ទម្រង់ការងារសាមញ្ញបំផុត គឺក្នុងវិស័យកសិកម្ម នៅក្នុងតំបន់ជនបទ និងសេវាក្នុងស្រុក នៅក្នុងតំបន់ទីប្រជុំជន។ អ្នកធ្វើការជាកុមារភាគច្រើនទាំងអស់ ក្នុងប្រទេសបង់ក្លាដែស គឺក្នុងវិស័យកសិកម្ម។