តាកែវ ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនសមាជិក សមាជិកា របស់ FASMEC ខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងបិទកម្មវិធីក្រោមអធិបតីភាពដោយ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជា
មូលនិធិសម្តេចតេជោ,សហគ្រិនខ្មែរ ,ធនាគារកាណាឌីយ៉ា ,ធនាគារ វីង ម.ក,ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា,ធនាគារ ហ្វីលីពនិងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន ២៥០នាក់។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ព័ត៍មានទាក់ទងនិងធនាគាដៃគូនិងក្រុមហ៊ុនដៃគូរ។













