
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេវាចារកម្មរបស់លោកខាងលិចប៉ាន់ស្មានថា ចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ឥឡូវនេះមានលើសពី៣៥ម៉ឺននាក់ហើយ។
លោកស្តូលថិនប៊ឺក បានអះអាងនៅទីក្រុងប្រ៊ុចសែលថា៖«រុស្ស៊ីកំពុងរងផលវិបាកដ៏ធ្ងន់ធ្ងរ ដោយសារផលប្រយោជន៍តិចតួច»។
លោកបានបន្ថែមថា ការវាយប្រហាររបស់អ៊ុយក្រែន ក៏បានវាយពន្លិច ឬបញ្ឈប់ផ្នែកសំខាន់នៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីផងដែរ។ ក្នុងសង្គ្រាមអាកាស លោកបាននិយាយថា អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍ដែលមានគុណភាពខ្ពស់របស់រុស្ស៊ីផងដែរ។
លោកស្តូលថិនប៊ឺក មិនបាននិយាយថា ចំនួនអ្នកស្លាប់ជាង៣៥ម៉ឺននាក់ គឺជាជនជាតិរុស្ស៊ីនោះទេ។
ចំនួនទាំងនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។ ភាគីរុស្ស៊ីមិនផ្តល់ព័ត៌មានច្បាស់លាស់ណាមួយអំពីការខាតបង់ នៅក្នុងជួររបស់ខ្លួនទេ។
ស្របពេលជាមួយគ្នានោះ លោកស្តូលថិនប៊ឺក បានអំពាវនាវដល់ប្រទេសសមាជិកណាតូចំនួន ៣២ឲ្យផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន។