អ្នកវិទ្យាសាស្រ្តអង់តាក់ទិក ព្រមានពីការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សី ក្រោយរកឃើញករណីឆ្លងលើសត្វផេនគ្វីន

2024/03/16 01:28:34 am        89

ក្រុមអ្នកវិទ្យាសាស្រ្តនៅតំបន់អង់តាក់ទិក បានព្រមានពីការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ក្រោយជំងឺ ត្រូវបានរកឃើញជាលើកដំបូងនៅលើទ្វីបមួយនេះ កាលពីខែមុន ហើយចាប់តាំងពីពេលនោះមក គេបានរកឃើញករណីឆ្លងលើសត្វផេនគ្វីន និងសត្វក្អែកទឹក ។

ការរីករាលដាលឆ្លងវីរុសនៅទ្វីបអង់តាក់ទិក ដែលបានធ្វើឲ្យចំនួនសត្វស្លាបថមថយនៅទូទាំងពិភពលោក និងធ្វើឲ្យប៉ះពាល់ដល់សត្វស្លាបព្រៃនៅអាមេរិកខាងត្បូង ក៏ដូចជាចំនួនថនិកសត្វសមុទ្រនោះ បានប្រកាសអាសន្នពីផលប៉ះពាល់ដល់អាណាចក្រសត្វផេនគ្វីនដ៏ធំនៅទ្វីបកកមួយនេះ ។

លោក Fabiola Leon គឺជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាតូលិក Pontifical របស់ឈីលី ដែលរួមចំណែកក្នុងបេសកកម្មស្រាវជ្រាវកាលពីចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ ដើម្បីតាមដានវីរុសផ្តាសាយបក្សីនៅទ្វីបអង់តាក់ទិក និយាយថា មាននូវពពួកសត្វដែលស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជ ដូចជាសត្វផេនគ្វីន និងសត្វស្លាបដទៃជាច្រើនទៀត ។

លោក Leon ថា ករណីវិជ្ជមានកើតមានលើសត្វផេនគ្វីន ៩ក្បាល និងសត្វក្អែកទឹកអង់តាក់ទិក ១ក្បាល ។

វិទ្យាស្ថានអង់តាក់ទិកឈីលី(INACH)ដែលរៀបចំបេសកកម្មស្រាវជ្រាវខាងលើ បានប្រកាសក្នុងសប្តាហ៍នេះថា ពួកគេបានរកឃើញករណីវិជ្ជមានថ្មីនៃជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងតំបន់ ដែលជាការរកឃើញដ៏សំខាន់ រួមទាំងករណីឆ្លងវីរុសលើសត្វផេនគ្វីនផងដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm