ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួន ទទួលទានអាហារនៅក្រោមគំនរបាក់បែកអំឡុងពិធីបុណ្យតមអាហាររ៉ាម៉ាដាន

2024/03/16 01:29:24 am        85

ស្របពេលការអធិស្ឋានពេលល្ងាចចាប់ផ្តើមនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប គ្រួសារលោក Abu Rizek បានទទួលទានអាហារនៅក្រោមគំនរបាក់បែក ។ ខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន ខុសប្លែកខ្លាំងសម្រាប់ពួកគេនៅក្នុងឆ្នាំនេះ ។

តាមធម្មតា ក្រុមគ្រួសារជួបជុំគ្នាជាមួយមិត្តភ័ក្តិ និងអ្នកជិតខាង ដើម្បីទទួលទានអាហារ បួងសួង និងប្រារព្ធពិធីតមអាហាររួមគ្នា ។

ប៉ុន្តែឥឡូវគ្រួសារលោក Abu Rizek អង្គុយនៅក្រោមគំនរបាក់បែកផ្ទះរបស់ពួកគេ ទទួលទានអាហាររបស់ពួកគេ ពេលដែលថ្ងៃលិច ក្រោយពុំបានទទួលទានអ្វីបន្តិចសោះរយៈពេល ១២ម៉ោង ។

លោក Abu Rizek បានរំឭកដល់រឿងដែលគ្រួសារលោកបាត់បង់អ្វីគ្រប់បែបយ៉ាងនៅក្នុងយុទ្ធនាការសឹករបស់អ៊ីស្រាអែល ។

លោកនិយាយថា ពិធីបុណ្យរ៉ាម៉ាដានឆ្នាំមុន ពិតជាអស្ចារ្យខ្លាំងណាស់ ប៉ុន្តែឆ្នាំនេះមិនមែននោះទេ ។ អ្វីច្រើនណាស់លែងមានទៀតហើយ បងស្រីរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ ផ្ទះរបស់ពួកយើង ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ នៅមានមនុស្សស្ថិតក្រោមគំនរបាក់បែក ហើយពួកគេពុំទាន់ត្រូវបានទាញចេញនៅឡើយទេ ។

លោកបន្តថា ផ្ទះមួយខ្នងនេះ គឺជាក្តីស្រមៃរបស់កូនៗ របស់របរក្មេងលេងរបស់ពួកគេ និងអ្វីៗគ្រប់បែបយ៉ាង បានបាត់បង់អស់រលីង ។

ខណៈពេលនោះដែរ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ជាង ៣១.៣០០ នាក់ ។ 

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនចំនួន ៦៩ នាក់ និងមនុស្ស ១១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១.៣៤១ នាក់ និងអ្នករបួសកើនឡើងដល់ទៅ ៧៣.១៣៤ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm