WHO៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា អាចមានផលវិបាកកាន់តែធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta និងការចាក់វ៉ាក់សាំងនៅមានកម្រិតទាប។

បន្ទាប់ពីមានការធ្លាក់ចុះករណីឆ្លង និងការស្លាប់នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត របស់អង្គការសុខភាពពិភពលោកអស់រយៈពេល ៨សប្ដាហ៍ ទីភ្នាក់ងារនេះបាននិយាយថា មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងករណីឆ្លងនៅប្រទេសលីប៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ និងទុយនីស៊ី ដោយមានការកើនឡើងយ៉ាងខ្លាំង ដែលត្រូវបានគេរំពឹងទុកការឡើងខ្ពស់នេះក៏នឹងមាននៅប្រទេសលីបង់ និងម៉ារ៉ុកផងដែរ។
នៅសប្ដាហ៍ក្រោយបណ្ដាប្រទេសនៅទូទាំងតំបន់នឹងប្រារព្ធពិធីឈប់សម្រាក Eid al-Adha របស់អ៊ីស្លាមសាសនិក ដែលជាប្រពៃណីរួមបញ្ចូលទាំងការជួបជុំគ្នាខាងសាសនា និងសង្គមជាទីដែលការឆ្លងអាចរីករាលដាលបាន។ អង្គការសុខភាពពិភពលោកបាននិយាយថា កង្វះការប្រកាន់ខ្ជាប់នូវវិធានការសុខភាពសាធារណៈ និងសង្គម និងការសប្បាយភ្លេចខ្លួនរបស់សហគមន៍ ក៏ដូចជាអត្រាចាក់វ៉ាក់សាំងទាប និងការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី៕
អត្ថបទ៖ សុខមាន