សៀមរាប ៖ នៅសៀមរាបក្រៅពីប្រាសាទ នៅពេលរាត្រីភ្ញៀវទេសចរក៏អាចទស្សនាសម្រស់ទីក្រុងសៀមរាប តាមរយៈការជិះកន្រ្តកវិលដែលខ្ពស់ជាងគេបង្អស់នៅកម្ពុជា ហើយក៏ជាកន្រ្តកវិលធំបំផុតមួយនៅអាស៊ីផងដែរ។
អង្គរអាយ - Angkor Eye ជាកន្ត្រកវិលដែលមានកម្ពស់ ៨៥ ម៉ែត្រ មានរង្វង់ដ៏ធំដែលមាន ៤៨កន្រ្តក អាចផ្ទុកភ្ញៀវរហូតដល់ ១៩២ នាក់។ អង្គរអាយ - Angkor Eye មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ធ្វើដំណើរតែ៥នាទីប៉ុណ្ណោះពីក្រុងសៀមរាប។









