មាតាបិតាសិស្សឡពាង កោតសរសើរដល់រាជរដ្ឋាភិបាលក្នុងការកំណែរទម្រង់គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំបានល្អដូចថ្ងៃនេះ

2024/03/16 02:02:11 am        140

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការងារអប់រំ គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ហើយត្រូវបានយកចិត្តទុកដាក់កសាងមូលដ្ឋានសិក្សានៅគ្រប់ភូមិសិក្សានៅទូទាំងប្រទេស។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តមចុះជួបមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាឡពាង ស្ថិតក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ នៅទូទាំងខេត្តកំពង់ឆ្នាំង ជាពិសេសនៅក្នុងសាលាបឋមសិក្សាឡពាងនេះ ដែលកន្លងមកបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងធនធានមនុស្ស តាមរយៈការបង្ហាត់បង្រៀនសិស្សដោយមិនគិតពីកម្លាំងកាយចិត្ត បើទោះជាមូលដ្ឋានសិក្សាខ្លះមិនទាន់សមស្របទៅតាមនិយាមគរុកោសល្យ និងឧបទ្ទេសសិក្សាក៏ដោយ ។ ចំណែកសិស្សានុសិស្សនៅតែបានឆ្លងផុតទៅបន្តសិក្សានៅតាមអនុវិទ្យាល័យ វិទ្យាល័យ រហូតឧត្តមសិក្សាជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងថ្ងៃនេះនៅក្នុងសាលាបឋមសិក្សាឡពាង ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលរួមជាមួយនឹងមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ ចូលរួមពិគ្រោះគ្នាអំពីតំរូវការរបស់ក្មួយៗនៅក្នុងសាលា ដើម្បីធ្វើយ៉ាងណាអោយក្មួយៗក្លាយខ្លួនជាទំពាំងស្នងឬស្សីដ៏រឹងមាំនៃប្រទេសជាតិ រួមនិងមានការងារធ្វើល្អទៅអនាគតផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បន្ថែមលើសពីនេះត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលកើតមាននៅក្នុងមូលដ្ឋាននេះឲ្យបានគង់វង្សសម្រាប់ឲ្យកូនចៅបន្តសិក្សាពីមួយជំនាន់ទៅមួយជំនាន់មួយទៀត។

តំណាងមាតាបិតា អាណាព្យាបាលសិស្ស បានសម្តែងការអបអរសាទរសប្បាយរីករាយជាខ្លាំង ចំពោះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និងក្រុមការងារគណបក្សចុះខេត្ត ដែលបានជួបសួរសុខទុក្ខសិស្សានុសិស្ស មាតាបីតា លោកគ្រូអ្នកគ្រូ និងបានជួយឧបត្ថមទាំងសម្ភារៈសិក្សា និងថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសាលា ជាពិសេសបានជួយផ្តល់នូវរូបសំណាកព្រះសង្ឃរាជ ជួន ណាត ដល់សាលាទុកសម្រាប់កូនចៅជំណាន់ក្រោយបានស្គាល់ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm