
រុស្ស៊ីនិងអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរបស់ពួកគេ បានបន្ដបាញ់តគ្នានៅរយ:ពេល២៤ម៉ោងចុងក្រោយដោយភាគីរុស្ស៊ីបានិយាយថា កង័ពរបស់ខ្លួនបានវាយប្រហារគោលដៅជាច្រើនរបស់អ៊ុយក្រែន ក្នុងនោះរួមមានឃ្លាំងស្ដុកគ្រាប់រំសេវ រាដា និងយានដ្រូន ។ចំណែកភាគីអ៊ុយក្រែនវិញ បានអះអាងពីការវាយប្រហារលើឃ្លាំងឱសថមួយកន្លែងក្នុងតំបន់បេលហ្គូរ៉ូតប្រទេសរុស្ស៊ី។
ក្រសួងការពាររុស្ស៊ី បានរាយការណ៍ថា កងទ័ពរុស្ស៊ី បានវាយទប់ការវាយប្រហារជាច្រើនរបស់កងទ័ពអ៊ុយក្រែន នៅក្នុងមុខព្រួញជាច្រើនដូចជា កូពីយ៉ាំង អាឌីវកា និងដូនេតនៅភាគខាងកើតអ៊ុយក្រែន និងបានវាយប្រហារគោលដៅជាច្រើនដូចជា ឃ្លាំងស្ដុកគ្រាប់រំសេវ រ៉ាដាប្រឆាំងកាំភ្លើធំ និងបានស្ទាក់ចាប់គ្រាប់បែកទម្លាក់ស៊ីបគោលដៅលើអាកាសរបស់អ៊ុយក្រែន គ្រាប់រ៉ូកែតមួយចំនួន ហើយនិងយានដ្រូន។
នៅថ្ងៃជាមួយគ្នានេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា កងទ័ពអ៊ុយក្រែនបានប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅលើសមរភូមីជាច្រើនលើក ហើយកងទ័ពអាកាសរបស់ខ្លួន បានវាយប្រហារជាច្រើនលើទីតាំងនានារបស់បុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី។
យោងតាមអភិបាលតំបន់លោក វីយ៉ាឆេស្លាវ ក្លាតកូវ (Vyacheslav Gladkov) មនុស្សពីរនាក់ ត្រូវបានសម្លាប់ និង១៩នាក់ទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប៉ពីអ៊ុយក្រែន បានវាយប្រហារតំបន់បេលហ្គូរ៉ូត របស់រុស្ស៊ី។
លោកក្លាតកូវ បាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកថា ការវាយប្រហារបស់អ៊ុយក្រែន បាន
ធ្វើអោយខូចខាតឃ្លាំងឱសថមួយក្នុងតំបន់បេលហ្គូរ៉ូតព្រមទាំងលំនៅឋានអ្នកស្រុកជាច្រើនខ្នង និងរថយន្ដជាច្រើនគ្រឿងផងដែរ។