
រូបថតជាច្រើនសន្លឹកបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បត៍ ដោយបង្ហាញដៃគូផ្ទះបាយកណ្ដាលពិភពលោកឬWCK កំពុងផ្ដល់អាហារទៅអោយជនភៀសខ្លួនជាតិប៉ាឡេស្ទីននៅក្នុងប្រទេសលីបង់។
ដៃគូWCKក្នុងប្រទេសលីបង់ កំពុងផ្ដល់អាហារជិត៥.០០០កញ្ចប់ទៅអោយគ្រួសារជាច្រើនដែលបាត់បង់ទីជម្រកដោយជម្លោះនៅតាមព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។
អង្គការនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នៅក្រុងភាគខាងត្បូង ក្រុងម៉ាវ៉ានីយេស (Marwaniyeh) យើងកំពុងគាំទ្រមនុស្សរាប់សិបគ្រួសារ ដែលរងគ្រោះដោយសារគ្រាប់ផ្លោងនៅឯសណ្ឋាគារម៉ូនតាណា (Montana)ដែលត្រូវបានបោះបង់ចោលអស់ជាច្រើនខែនោះ។
ប្រជាជនជាង៩ម៉ឺននាក់ បានបាត់បង់ទីជម្រកពីភាគខាងត្បូងចាប់តាំងពីខែតុលា នៅពេលដែលអរិយភាពបានផ្ទុះឡើងរវាងក្រុមហេសបូឡាលីបង់ និងអ៊ីស្រាអែល ដែលជាការហៀរជម្លោះចេញពីសង្រ្គាម
ហ្កាហ្សា ពោលគឺជាជម្លោះធ្ងន់ធ្ងរដែលមិនធ្លាប់ពីមុនមក។