
អ្នកវាយប្រហារជាច្រើននាក់ បានសម្រុកចូលក្នុងសណ្ឋាគារមួយ នៅជិតការិយាល័យប្រធានាធិបតី ក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូរបស់ប្រទេសសូម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
យោងតាមអ្នកស្រុកដែលបានរាយការណ៍ថា គេបានឮសំឡេផ្ទុះពីដងក្រោយមកការបាញ់កាំភ្លើង បានកើតឡើងជាបន្ដបន្ទាប់។
ក្រុមអាល់-សាបាប ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវ ដោយបាននិយាយថា ពួកគេបានឡោមព័ទ្ធសណ្ឋាគារ ស៊ីល(Syl) ដែលជាកន្លែងជួបជុំដ៏ពេញនិយមសម្រាប់អ្នកនយោបាយ។
នៅព្រឹកថ្ងៃសុក្រនេះ ក្រុមមន្រ្ដីសន្ដិសុខសូម៉ាលី អាចត្រូវបានគេឃើញកំពុងស្ថិតនៅតាមទីតាំងលើដំបូលសណ្ឋាគារ។
ក្រុមអាល់ សាបាប បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហានេះនៅសណ្ឋាគារដូចគ្នា ក្នុងឆ្នាំ២០១៩។
ក្រុមជីហាត បានព្យាយាមផ្ដួលរំលំដ្ឋាភិបាលសូម៉ាលីអស់ជាច្រើនឆ្នាំមកហើយ ហើយបង្កើតអោយមាន ច្បាប់របស់ខ្លួនឡើងដោយផ្អែកលើការបកស្រាយដ៏តឹងរឹងនៃច្បាប់សារីយ៉ា(Sharia)។
សមត្ថកិច្ច និងអ្នកនាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយភ្លាមៗទេ៕