
ក្រុមអាជ្ញាធរក្នុងប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីរុស្ស៊ី បានបញ្ចេញហ្វូងយានដ្រូនលើកទីពីនៅពេលយប់វាយប្រហារលើប្រទេសអ៊ុយក្រែន នៅក្នុងរយ:ពេល២ថ្ងៃ កន្លងមកនេះ។
នគបាលជាតិអ៊ុយក្រែន បានផ្សព្វផ្សាយវីដេអូនៅថ្ងៃសុក្រនេះ បង្ហាញក្រុមមន្រ្ដីនគបាល និងក្រុមសង្រ្គោះ កំពុងធ្វើការនៅកន្លែងអគារដែលរងការបំផ្លាញ។ អ្នកសារព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវកាលបរិច្ឆេទនិងទីកន្លែងវីដេអូនេះទេ។
យោងតាម អភិបាលតំបន់ បានឲ្យដឹងថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅតំបន់វីននីតស៊ីភាគកណ្ដាលអ៊ុយក្រែន នៅពេលដែលអគារអ្នកស្រុកមួយខ្នង ត្រូវបានបំផ្លាញដោយការវាយប្រហារនោះ។
កងទ័ពអាកាសក្រុងគីវ បាននិយាយថា យានដ្រូន២៧គ្រឿងផលិតនៅប្រទេសអ៊ីរ៉ង់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសពីលើតំបន់ចំនួន នៅទូទាំងប្រទេស ក្នុងនោះរួមមានជុំវិញរដ្ឋធានី
ផងដែរ។
កងទ័ពអាកាស ក៏បាននិយាយផងដែរថា កងទ័ពរុស្ស៊ី បានបាញ់មីស៊ីល៨គ្រាប់ចូលទៅក្នុងភាគខាងកើត និងភាគកណ្ដាលអ៊ុយក្រែន ប៉ុន្ដែមិនបានផ្ដល់សេចក្ដីលំអិតបន្ថែមទេ៕