កម្មកររោងចក្រវ៉ាយ & ដាប់បែលយូ ហ្គាមេន ជឿទុកចិត្តលើដំណោះស្រាយរបស់ក្រសួងការងារ

2024/03/16 03:05:45 pm        144

កម្មករនិយោជិតនៃរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជឿទុកចិត្ត និងគាំទ្រចំពោះដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើករណីថៅកែរោងចក្រវ៉ាយ & ដាប់បលយូ ហ្គាមេន រត់ចោលកម្មករកាលពីពេលថ្មីៗនេះ។ 

លោកស្រី ឌី សុខណារី ជាកម្មការិនីបម្រើការងារនៅក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជាង៧ឆ្នាំមកហើយបានគាំទ្រដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញនូវដំណោះស្រាយដើម្បីរក្សាការពារប្រយោជន៍ជូនកម្មករនិយោជិតទាំងអស់ដែលបម្រើការងារនៅរោងចក្រមួយនេះបានទាន់ពេលវេលា។ 

លោកស្រីថា៖«ខ្ញុំសប្បាយចិត្តព្រោះក្រសួងការងារ មានដំណោះស្រាយដល់ពួកយើងចឹងណាបង ! វាត្បិតតែរងចាំតិចមែន តែខ្ញុំគិតថាវាល្អហើយព្រោះយ៉ាងណាយើងទទួលដឹងលឺរឿងដំណោះស្រាយនេះសម្រាប់ពួកយើង» 

កម្មការិនីរូបនេះបានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតនៅរោងចក្រក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ទាំងអស់មកដាក់ពាក្យរកការងារធ្វើថ្មីតាមរយៈការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារបានចាត់មន្រ្តី និងឡានសម្រាប់ផ្តល់ព័ត៌មាន និងណែនាំកម្មករនិយោជិតទាំងអស់អំពីឱកាសការងារថ្មីនៅទល់មុខរោងចក្រតែម្តង។ 

កម្មការិនីរូបនេះថា៖«សូមឱ្យបងប្អូនកម្មករយើងមកដាក់ពាក្យធ្វើការដែលមានការណែនាំផ្ទាល់ពីក្រសួងការងារ ពីព្រោះបងប្អូនយើងមិនទាន់បានរកការងារថ្មីនៅឡើយ ហើយក៏មិនដឹងរកទីណាដែរ ដូច្នេះព័ត៌មាននៅនឹងកន្លែងហើយបងប្អូនសូមមកដាក់ពាក្យទាំងអស់គ្នា» 

ដោយឡែកលោកស្រី ឃន ស្រីរ័ត្ន ដែលជាកម្មការិនីបម្រើការងារនៅក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ម្នាក់ទៀតលើកឡើងថា ការដាក់សម្ភារៈរោងចក្រលក់ឡៃឡុងដើម្បីបើកលុយជូនកម្មករនិយោជិតទាំងអស់គឺជាដំណោះស្រាយល្អខ្លាំងណាស់ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តតាមនិតិវិធីជុំវិញករណីនេះ។

កម្មការិនីរូបនេះបន្ថែមថា៖«ជាពិសេសនោះគឺក្រសួងការងារបានអនុញ្ញាតឱ្យកម្មករនិយោជិតរបស់យើងអាចប្រើបណ្ណប... បានរយៈពេល៣ខែបន្ថែមទៀត។ ទាំងនេះគឺជាការគិតគូរដល់សុខភាពរបស់បងប្អូនកម្មករនិយោជិតទាំងអស់ទាំងអ្នកមានផ្ទៃពោះ និងអ្នកមិនមានផ្ទៃពោះ» 

គួបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវដំណោះស្រាយចំនួន៦ចំណុច ចំពោះករណីការរត់ចោលរបស់ថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ក្នុងនោះមានដូចជា៖

ទី១. រក្សាអត្ថប្រយោជន៍ ប...នៅដដែលរហូតដល់រយៈពេល ៣ខែ

ទី២. ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗនឹងយកលក់ឡៃឡុងទូទាត់ជូនកម្មករនិយោជិត

ទី៣. ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ការងារថ្មីភ្លាមៗជូនបងប្អូន។ 

ទី៤ ក្រសួងថា អាជ្ញាធរដែនដីក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ ក្នុង អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាម៉េន។ 

ទី៥. ក្រសួងបាននិងកំពុងជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមដែនសមត្ថកិច្ចរៀងៗខ្លួន ស្វែងរកបន្ថែមនូវ អាជីវកម្មរបស់ថៅកែក្រុមហ៊ុននេះ និងអាចឃាត់ខ្លួនក្នុងករណីថៅកែរូបនេះបង្ហាញមុខនៅក្នុងទឹកដីព្រះរាជាណា ចក្រកម្ពុជា។ 

និងទី៦. ក្រសួងបាននិងកំពុងបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ចូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេស កំណើតរបស់ថៅកែក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យមកទទួលខុសត្រូវអនុវត្តកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm