លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត

2024/03/16 04:46:09 pm        99

លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន កាលពីថ្ងៃសុក្រថា បានព្យាយាមរំខានដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី។ ប្រជាជនរុស្ស៊ីរាប់លាននាក់បានចេញទៅបោះឆ្នោតនៅទូទាំងតំបន់ របស់ប្រទេស ដោយក្រុមមន្ត្រីបានដាក់អ្នកចំនួនអ្នកទៅបោះឆ្នោតនៅថ្ងៃទី ១ មានច្រើនជាង ៣៥ ភាគរយ។ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឲ្យមានស្រមោលនៅក្នុងការបោះឆ្នោតនេះ ជាអ្វីដែលលោកពូទីន បាននិយាយថា គឺការបាញ់ផ្លោងម្តងហើយម្តងទៀតនៅតំបន់ភាគខាងលិចរបស់រុស្ស៊ី និងការប៉ុនប៉ងដោយអ្នកតំណាងអ៊ុយក្រែនចំនួន ២.៥០០នាក់ ដើម្បីឆ្លងចូលទៅក្នុងតំបន់រុស្ស៊ីចំនួនពីរ ជាមួយនឹងរថក្រោះ។ លោក ពូទីន ដែលខឹងសម្បារយ៉ាងខ្លាំង បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីថា ការវាយប្រហាររបស់សត្រូវ នឹងត្រូវតែដាក់ទណ្ឌកម្ម។ មន្ត្រីអ៊ុយក្រែន បាននិយាយថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមប្រដាប់អាវុធរុស្ស៊ី មានមូលដ្ឋាននៅអ៊ុយក្រែន ជាអ្នកដែលប្រឆាំងវិមានក្រឹមឡាំង។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់រុស្ស៊ី បានវាយប្រហារលើតំបន់លំនៅឋានមួយកន្លែងក្នុងទីក្រុងកំពង់ផែ Odesa សមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់ និងជាង ៧០ នាក់រងរបួស នៅក្នុងការវាយប្រហារដ៏ឃោឃៅបំផុតរបស់ទីក្រុងមូស្គូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។ ប្រធានាធិបតី លោក វូឡូឌីមៀ ហ្សឺលេនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រទេសរុស្ស៊ី នឹងទទួលបានការឆ្លើយតបដោយយុត្តិធម៌ សម្រាប់អ្វីដែលលោក បាននិយាយថា គឺជាការវាយប្រហារដ៏អាក្រក់។ ប្រជាជនរុស្ស៊ីជាង ១១៤លាននាក់ មានសិទ្ធិបោះឆ្នោត រួមទាំងអ្វីដែលទីក្រុងមូស្គូចាត់ទុកថា «ទឹកដីថ្មី» របស់ខ្លួនសម្រាប់តំបន់ចំនួន ៤ របស់អ៊ុយក្រែន ដែលកងកម្លាំងបានចូលគ្រប់គ្រងបានដោយផ្នែក ប៉ុន្តែប្រទេសនេះបានអះអាងថា ជាផ្នែករបស់ប្រទេសរុស្ស៊ី។ អ៊ុយក្រែន និយាយថា ការរៀបចំការបោះឆ្នោតនៅលើទឹកដីទាំងនេះ គឺខុសច្បាប់ និងទុកជាមោឃៈ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm