សល់តែ ២៧ថ្ងៃទៀត ស្ពានអាកាសមរតកតេជោ នឹងបើកដំណើរការឱ្យប្រើប្រាស់បណ្តោះអាសន្ន

2024/03/16 06:09:02 pm        411

ភ្នំពេញ៖ នៅសល់តែ២៧ថ្ងៃទៀតប៉ុណ្ណោះ ស្ពានអាកាសមរតកតេជោ នឹងត្រូវដាក់ឱ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសាខាងមុខនេះ សម្រាប់ដំណាក់កាលខ្សែមេទី១ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ឆ្ពោះទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។ 

ផ្អែកតាមមន្ត្រីទទួលបន្ទុកការងារសាងសង់ស្ពាន បានប្រាប់ថា បច្ចុប្បន្ន ស្ពានអាកាសដំណាក់កាលទី១នេះ សម្រេចបាន៩០ភាគរយហើយ ។ បច្ចុប្បន្ន មន្ត្រីជំនាញ កំពុងយកចិត្តទុកដាក់ក្នុងការសាងសង់បញ្ចប់ ដោយការងារស្នូលនៅសេសសល់ គឺមានដូចជា បង្កាន់ដៃស្ពាន ប្រព័ន្ធទឹកភ្លើង បង្គោលភ្លើង និងអំពូលសម្រាប់បំភ្លឺ និងការងារសាងសង់នៅចំណុចគល់ស្ពាន ហើយបន្តឈានដល់ការអ៊ុតកៅស៊ូបញ្ចប់ ។ 

ពលរដ្ឋអ្នកដំណើរ ក៏បានសម្តែងអារម្មណ៍រីករាយចំពោះសម្មិទ្ធិផលថ្មីខាងលើនេះ ថ្វីត្បិតវាមិនទាន់សាងសង់រួចរាល់ក៏ពិតមែន ប៉ុន្តែពួកគាត់រំពឹងថា ស្ពាននេះនឹងជួយសម្រាលដល់ការកកស្ទះ ដែលពួកគាត់តែរមែងជួបជាប្រចាំ ។ ហើយពិសេសនោះ ស្ពានមរតកតេជោ នេះនឹងបើកឱ្យប្រើប្រាស់មុនពីធីចូលឆ្នាំខ្មែរ ដូច្នោះហើយពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ស្ពាននេះ ចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតបានងាយស្រួល ផងដែរ ។ 

សូមបញ្ជាក់ថា ស្ពានអាកាសខាងលើនេះនៅព្រុំប្រទល់គ្នារវាងខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ស្ពានអាកាសនេះ នឹងដើរតួនាទីយ៉ាងសម្ខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ 

ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកា ជាង៣៦លានដុល្លារ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm