
មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកគាំទ្រក្រុមហ៊ូទី បានចូលរួមក្នុងបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅក្នុងរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រជាថ្ងៃដំបូងនៃខែដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីមនៃបុណ្យរ៉ាម៉ាដាន។
ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅទីលាន al-Sabeen ជាទីលានធំបំផុតរបស់ទីក្រុង បន្ទាប់ពីការអធិស្ឋានកាលពីថ្ងៃសុក្រ។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយទៅកាន់ហ្វូងមនុស្ស ថា ក្រុមហ៊ូទី ប្រទេសយេម៉ែន បានបើកការវាយប្រហារលើនាវា Pacific 01 នៅសមុទ្រក្រហមដោយប្រើប្រាស់មីស៊ីល។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយអ្នកនាំពាក្យយោធារបស់ក្រុម បាននិយាយថាក្រុមហ៊ូទី បានប្រើប្រាស់យានដ្រូន ដើម្បីវាយប្រហារនាវាពិឃាតរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ មិនបានផ្តល់ភស្តុតាងណាមួយនៃការវាយប្រហារបែបនេះទេ។