
ប្រជាជនប៉ាឡេស្ទីន នៅទីក្រុង Rafah បានប្រារព្ធការអធិស្ឋានកាលពីថ្ងៃសុក្រ ជាលើកដំបូងរបស់ពួកគេនៃខែដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីម នៃខែបុណ្យរ៉ាម៉ាដាន នៅជិតវិហារអ៊ីស្លាម al-Farouk ដែលត្រូវបានបំផ្លាញ។ វិហារអ៊ីស្លាមនេះ ត្រូវបានបំផ្លាញរាបដល់ដីកាលពីខែមុន ហើយផ្នែកខាងមុខអគារត្រូវបានបំផ្ទុះ។
ការជំរុញដើម្បីទទួលបានបទឈប់បាញ់ នៅមុនពេលចាប់ផ្តើមនៃខែដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីមនៃខែបុណ្យរ៉ាម៉ាដាន ក្នុងសប្តាហ៍នេះបានបរាជ័យភ្លាមៗ។ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានបង្ហាញសំណើសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដល់អ្នកសម្របសម្រួល។ អ៊ីស្រាអែល និយាយថា ខ្លួនផ្អែកទៅលើការទាមទារមិនប្រាកដប្រជារបស់ក្រុមហាម៉ាស។
ក្រសួងសុខាភិបាលរបស់ដែនដីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ៣១.៤៩០នាក់បានស្លាប់ និង ៧៣.៤៣៩ នាក់ បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅក្នុងការវាយលុករបស់យោធាអ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមចំនួនសរុបរបស់អ៊ីស្រាអែលបានឲ្យដឹងថា សង្គ្រាមបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសទៅលើទីក្រុងនានា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បណ្តាលឲ្យមនុស្ស ១.២០០នាក់ស្លាប់ និង ២៥៣ នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។