នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរកសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំ ពិធីអបអរសាទរមហាសន្និបាតកំណើតដំបូង បណ្តាញសហគមន៍កសិកម្ម ស្វាយចន្ទីព្រះវិហារសាមគ្គីក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម និងមានការចូលរួមពីតំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ កម្ពុជា និងសមាជិកបណ្តាញសហគមន៍ចំនួន ១៤ សហគមន៍មកពី ៧ស្រុក/ក្រុង។
លោកស្រី គឹម ម៉ារី តំណាងបណ្តាញសហគមន៍កសិកម្ម ស្វាយចន្ទីព្រះវិហារសាមគ្គីទាំង ១៤ ដែលមក ពី ៧ស្រុក/ក្រុង បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារ មានកសិករជា ច្រើនកំពុងដាំដុះដំណាំស្វាយចន្ទីរ ដែលមានផ្ទៃដីរាប់ម៉ឺនហិកតា និងប្រមូលផលគ្រាប់ស្វាយចន្ទីរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ក្នុងនោះប្រជាកសិករក៏ បានជួបនូវបញ្ហាប្រឈមមួយចំនួន ហើយដើម្បីជម្នះនូវបញ្ហាប្រឈម និងរិះរកដំណោះស្រាយ ទើបសហគមន៍ កសិកម្មទាំង ១៤ បានបង្កើតបណ្តាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គី នេះឡើងមក ក្នុងគោលបំណងសំខាន់ គឺដើម្បីប្រមូលផ្តុំនូវផលិតផលស្វាយចន្ទី រកទីផ្សាររួមគ្នា ក្រោមរូបភាពលក់ផលិតផលរួមគ្នាជា សម្លេងតែមួយ ដោយអនុវត្តការចុះកិច្ចសន្យាកសិកម្ម រវាងបណ្តាញសហគមន៍កសិកម្ម ជាមួយវិស័យឯកជន ដើម្បីរក្សាស្ថិរភាពនៃតម្លៃទីផ្សារស្វាយចន្ទី។ អាចធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា រវាងកសិករ និងកសិករ រវាង សហគមន៍កសិកម្ម និងសហគមន៍កសិកម្ម អំពីបច្ចេកទេសដាំដុះ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក អំពីគុណ សម្បត្តិ និងគុណវិបត្តិ។ បង្កើនទំនាក់ទំនងឲ្យបានទូលំទូលាយរវាងសហគមន៍កសិកម្ម និងស្ថាប័នជំនាញ ស្ថា ប័នពាក់ព័ន្ធនានា អង្គការដៃគូ និងគម្រោងអភិវឌ្ឍន៍កសិកម្មនានា ដើម្បីប្រមូលការគាំទ្រ ជួយដោះស្រាយបញ្ហា សេដ្ឋកិច្ចកសិករ និងស្វែងរកប្រាក់កម្ចីឥណទាន ដែលមានការប្រាក់ទាបបំផុត ឬហិរញ្ញប្បទានឥតសំណង ដើម្បីគាំទ្រ ដល់វិស័យស្វាយចន្ទី ក្នុងខេត្តព្រះវិហារ ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី២០២២-២០២៧។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម បានឱ្យដឹងថា ការចងក្រងបង្កើតសហគមន៍កសិកម្ម គឺជាមុខ ព្រួញស្នូលដ៏សំខាន់ក្នុងការលើកកម្ពស់អំណាច ការចរចារទីផ្សាររបស់ប្រជាកសិករ ការទទួលបានព័ត៌មានទីផ្សារ ពង្រីកឱកាសទីផ្សារកសិផលរបស់កសិករ លើកកម្ពស់គុណភាពកសិផល ឬផលិតផលរបស់កសិករ និងបង្កើន ប្រាក់ចំណូលគ្រួសាររបស់កសិករជាសមាជិកសហគមន៍ផងដែរ។
ជាមួយគ្នានេះ លោកក៏បានជម្រុញលើកទឹកចិត្តដល់សហគមន៍កសិកម្មទាំង ១៤ ត្រូវខិត្តខំប្រឹងប្រែង លើការពង្រឹង និងអភិវឌ្ឍន៍សក្តានុពលលើផលិតកម្មកែច្នៃស្វាយចន្ទីរបស់ខ្លួនបន្ថែមទៀត ព្រោះថាផលិតផល គ្រាប់ស្វាយចន្ទី គឺជាផលិតផលកសិកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកំពុងជម្រុញឲ្យមានការផលិតជា ផលិតផលសម្រេច ដើម្បីនាំចេញទៅលក់លើទីផ្សារក្នុងស្រុក និងក្រៅស្រុក។
បន្ថែមពីនេះ ក្រៅពីការកែច្នៃ សហគមន៍ត្រូវស្វះស្វែងជាមួយក្រុមហ៊ុនឯកជន លើសកម្មភាពការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីអាចរក្សាបាននូវខ្សែសង្វាក់តម្លៃនៅក្នុងទីផ្សារ ពោលគឺកសិករអាចទទួល បានទីផ្សារជាប់លាប់ ទាំងកត្តាតម្លៃ និងការផលិត។ យ៉ាងណាមិញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជាការធ្វើពាណិជ្ចកម្មស្មោះត្រង់មួយ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិ កម្មបានដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករ ស្របទៅ តាមទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងនោះ ក៏មានការបោះឆ្នោតដើម្បីជ្រើសរើស ប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល និងគណៈកម្មា ធិការត្រួតពិនិត្យ របស់បណ្តាយសហគមន៍កសិកម្ម ស្វាយចន្ទីព្រះវិហារសាមគ្គី ផងដែរ។









